Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​រាជធា...

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការឧបត្ថម្ភ​ប្រាក់​ពី​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​»

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា ២​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ រយៈពេល ១៥​ថ្ងៃ សរុប ៣០​ម៉ឺន​រៀល​។​

​ថវិកា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​លក្ខណៈសម្បត្តិ ៤​យ៉ាងដូច​ខាងក្រោម​៖

​ទី​១៖ អ្នកពាក់ព័ន្ធ​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា
​ទី​២៖ អ្នក​ដែល​បានទទួល​ការធ្វើ​តេស្ត ហើយ​លទ្ធផល​អវិជ្ជមាន
​ទី​៣៖ អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ និង​សណ្ឋាគារ
​ទី​៤៖ អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​។​

​សូមបញ្ជាក់ថា ការឧបត្ថម្ភ​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងឱកាស​អញ្ជើញ បើក​ការដ្ឋាន​សាងសង់ និង​កែលម្អ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ​៖ 077 637 777, 012 998 127, 012 513 788, 011 848 687៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular