ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារខួបអនុស្សាវរីយ៍លើកទី៤២ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៨៧៨.២ធ្នូ.២០២០ ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា រណសិរ្ស ខេត្តកំពង់ឆ្នាំងបានធ្វើឡើងនៅព្រឹកថ្ងៃទី១ធ្នូ២០២០នេះផងដែរ។
អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ថា រណសិរ្ស ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្ត្រចរឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ឆ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា៕