Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រេងសាំង​ក្ន...

ប្រេងសាំង​ក្នុង​រយះពេល​ពីរ​សប្តាហ៍​នេះ​ថ្លៃ​៣.០០០​រៀល​ក្នុង​មួយ​លីត្រ​

ដោយ​: ពៅ និមល​/​ភ្នំពេញ​: ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្នុង​ចន្លោះ​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា ឡើងថ្លៃ​ដល់​៣.០០០​រៀល ក្នុង​មួយ​លីត្រ រីឯ​ប្រេងម៉ាស៊ូត​ថ្លៃ ២.៧៥០​រៀល ក្នុង​មួយ​លីត្រ​។​

​នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​០១ ខែធ្នូ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​រៀបរាប់ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ថ្លៃ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​រយះពេល​ដូចគ្នា​ខាងលើ នឹងត្រូវ​លក់​៣.១៧៥​រៀល ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​២.៩១២​រៀល ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

​ប្រភព​ដដែល​បញ្ជាក់ទៀតថា ទាក់ទង តម្លៃ​លក់​ប្រេងឥន្ធនៈ​នេះ ក្រសួង​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ចន្លោះ​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​កន្លងទៅ មានតម្លៃ​២.៩០០​រៀល ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា ចំណែកឯ​ប្រេងម៉ាស៊ូត​ថ្លៃ​២.៦០០​រៀល ក្នុង​មួយ​លីត្រ​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular