​ទៀតហើយ​!​នារី​រូប​ស្រស់​បើករថយន្ត​ទំនើប​បុក​ក្បាល​ថ្ម​ចែកផ្លូវ​នៅ​ខណ្ឌទួលគោក​

891
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាន​បាក់​មួយ​កង់​ចេញពី​ជួរ​ដោយសារ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​រួម​ដំណើរ​និង​មិត្តស្រី​ពី​នាក់​ទៀត​បើករថយន្ត​លុច​ស៊ី​ស​ស៊េរី​ទំនើប​មួយគ្រឿង​គេច​ពី​ម៉ូតូ​បណ្តាលឱ្យ​រថយន្តរ​ង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​​ស្ថិតនៅ​ចំណុច​ស្តុ​ប​សន្ធរម៉ុក​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​សង្កាត់​ទឹកល្អក់​១​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​កាលពី​វ​លា​ម៉ោង​០១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស RX350 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR5052​បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ស្រី​ពីរ​នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​កើ​តទៅ​លិច ។​លុះ​មកដល់​ចំណុច​កើត​ហ​តុ​កែង​និង​ផ្លូវ ម៉ៅ​សេទុង​បើក​គេច​ពី​ម៉ូតូ​មួយគ្រឿង​ទើប​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ចេញពី​គ្នា​
​។​ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/

​ទៀតហើយ​!​នារី​រូប​ស្រស់​បើករថយន្ត​ទំនើប​បុក​ក្បាល​ថ្ម​ចែកផ្លូវ​នៅ​ខណ្ឌទួលគោក​

ទីតាំងផ្សាយពាណិជ្ជកម្ម