ប្រែសម្រួលៈវាសនា/ហ្សាការតា៖អានីស បាសវេដាន អភិបាលក្រុងហ្សាការតា បានប្រកាសកាលពីថ្ងៃអង្គារទី០១ធ្នូ ថា លោកបានឆ្លងវីរុសកូរ៉ូណា។
លោកអារីស បាននិយាយក្នុងបណ្តាញសង្គមInstagramថា លោកបានធ្វើតេស្តិ៍រកវីរុសកាលពីថ្ងៃចន្ទ និងបង្ហាញវិជ្ជមានកូវីដ១៩ ហើយបានសំរេចធ្វើចត្តាឡីស័កនៅនិវេសដ្ឋានផ្លូវការរបស់លោកតែនឹងធ្វើការនិងប្រជុំធម្មតា។
លោកអារីស បានអំពាវនាវអោយអ្នកដែលបានទាក់ទងឬជួបលោកទៅពិនិត្យរកវីរុស និងថាលោកបានទាក់ទងជាមួយអភិបាលរងក្រុងម្នាក់ដែលបានឆ្លងវីរុសនេះពីសមាជិកគ្រួសាររបស់គាត់។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានការឆ្លងវីរុសកូរ៉ូណាខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ ដោយការឆ្លងមានជាងកន្លះលានករណី និងស្លាប់ជិត១៧.០០០នាក់៕
លោក អានីស បាសវេដានបាននិយាយថា លោកដាក់ខ្លួននៅដាច់ពីគេ ក្រោយពិនិត្យឃើញមានវីរុសកូរ៉ូណា