Home ព័ត៌មានជាតិ នយោបាយ លទ្ធផល​ចេញ​ហើ...

លទ្ធផល​ចេញ​ហើយ ! លោក​ឡូយ សុផាត សមាជិកសភា​អវិជ្ជមាន​កូ​វីដ​១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា លោក​ឡូយ សុផាត សមាជិកសភា​គឺ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​១៩​។​លោក​ឡូយ​សុផាត​មាន​ទំនាក់​ដោយផ្ទាល់​ជាមួយ​លោក​ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​។​

លោក ឡូយ សុផាត(រូបឯកសារ)

​អគ្គលេខាធិការ​រដ្ឋសភា​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​បានស្នើ​សុំ​ក្រសួងសុខាភិបាល​ឲ្យ​មាន​វិធានការ​ចំពោះ​តំណាង​រាស្ត្រ និង​មន្ត្រីរាជការ រដ្ឋសភា ដែល​ពាក់ព័ន្ធ​នឹង​លោក ឡូយ សុផាត ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដែល​ពិនិត្យឃើញថា មាន​មេរោគ​កូវ​ដី​១៩​។

​លោក​ឡេង ប៉េងឡុង​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​នេះ​ថា តាម​ការជូន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃនេះ​គ្រូពេទ្យ​ជំនាញ​នៃ​ក្រសួង​សុខា​ភ​ភិ​បាល​នឹង​ចុះ​យក​វត្ថុ​សំណាក​នៅ​រដ្ឋសភាជាតិ​។​
​យោងតាម​បញ្ជី​ឈ្មោះ ឥស្សរជន និង​មន្ត្រីរាជការ នៅក្នុង​រដ្ឋសភា​ដែលមាន​ហានិភ័យ​មធ្យម និង​ទាប ក្នុង​ការឆ្លង កូ​វីដ​១៩ មានដូចជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្តេចចៅហ្វា​វាំង គង់ សំអុល លោក​ងួន ញិ​ល លោក ស្រី ឃួន សុ​ដា​រី លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន លោក ប្រាជ្ញា ច័ន្ទ លោក​ជាម យៀប លោក ហ៊ុន ម៉ា​នី លោក​ឡូយ សុផាត លោក​ហ៊ុន ណេង លោក ឈាង វុន លោក ស្រី ឡោក ខេង រួមទាំង មន្ត្រី មួយចំនួនទៀត​….៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular