ដោយៈ ជាសីហៈ / ភ្នំពេញ៖ ស្ថានទូតជប៉ុនបានប្រកាសជូនបេក្ខជនប្រឡងសមត្ថភាពជំនាញភាសាជប៉ុន( JLPT) អំពីការលុបចោលការប្រឡងJLPT ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ស្ថានទូតជប៉ុនបានអះអាងថា ការផ្អាកនេះគឺយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង អប់រំ យុវជ ន និង កីឡា ដែលហាមសកម្មភាពជួបជុំរយៈពេល ១៥ ថ្ងៃ នៅរាជធានី និង នៅខេត្តសៀមរាប ។
ប្រភពដដែលបានបន្តថា សម្រាប់កាលបរិច្ឆេទនិងព័ត៌មានស្តីពីការទូរទាត់ប្រាក់ ឫការដាក់ពាក្យប្រឡងឡើងវិញ នឹងជូនដំណឹងនៅពេលក្រោយ៕