Home ព័ត៌មានជាតិ នយោបាយ មន្ត្រីជាន់ខ្...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ពីររូប​ទទួល​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈលិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នឹង​ផ្តល់ជូន​មន្ត្រី​ជាន់​កម្ពុជា​ចំនួន​ពីររូប​។​នេះ​បើ​យោងតាម ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ផ្លូវការ​របស់ខ្លួន​នា​រសៀល​ថ្ងៃទី​១​ខែធ្នូ​នេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា​នៅ​ថ្ងៃទី​១​ធ្នូ​នេះ​ក្រសួងការបរទេស​ជប៉ុន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​សម្រាប់​ឆ្នាំនេះ ជូន​ចំពោះ​បុគ្គល ឬ​ក្រុម ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជាការ​ទទួលស្គាល់​នូវ​ការរួមចំណែក​របស់​ពួកគាត់ លើ​ការជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា​។​

ពីឆ្វេងទៅស្តាំៈ បណ្ឌិត ម៉ី កល្យាណ ,លោក ហួត សុធី(រូបថតស្ថានទូត)

​បុគ្គល​ឆ្នើម​ដែល​បានទទួល​លិខិត​សរសើរ​សម្រាប់​សកម្មភាព​នានា​ទាក់ទង​នឹង​ប្រទេស​កម្ពុជា មានៈ​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួមចំណែក​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​និង​កម្ពុជា​។ លោក ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ចូលរួមចំណែក​គាំទ្រ​ជនជាតិ ជប៉ុន​ដែល​ត្រូវការ​ជំនួយ​នៅ​ប្រទេស​កម្ពុជា ។​
​ប្រភព​ដដែល​បន្តថា​ពិធី​ប្រគល់​លិខិត​សរសើរ​នឹងត្រូវ​រៀបចំ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular