Home ព័ត៌មានអន្តរជាតិ អង្គការសិទ្ធិ...

អង្គការសិទ្ធិមនុស្ស​ស្នើឱ្យ​ស្រីលង្កា​ស៊ើបអង្កេត​ចលាចល​ដ៏​ប្រល័យ​នៅ​ពន្ធនាគារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​កូឡុំបូ ៖​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​បាន​ស្នើ​ឱ្យ​ស្រីលង្កា​ធ្វើការ​ស៊ើបអង្កេត​ដោយ​មិន​លម្អៀង​លើ​ភាពចលាចល​ក្នុង​ពន្ធនាគារ​និង​ការប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត​​ពី​សំណាក់​ឆ្មាំ​គុក ដែល​បណ្តាលឱ្យ​ស្លាប់​អ្នកទោស ៨ នាក់​និង​របួស ៥៩ នាក់​ផ្សេង​ទៀត​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​ថា​អាជ្ញាធរ​គួរតែ​ពិនិត្យ​មើល​មូលហេតុ​នៃ​ភាពចលាចល​នៅឯ​ពន្ធនាគារ​ម៉ា​ហា​រ៉ា ដែល​បាន​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃអាទិត្យ​និង​បន្ត​រហូត​ដល់​ថ្ងៃ​ចន្ទ​។​

​លោក ដេវីដ គ្រីហ្វ​ហ្វីត ប្រធានការិយាល័យ​អគ្គលេខាធិការ​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​និយាយថា​”​ឧបទ្ទវហេតុ​កាលពី​ម្សិលមិញ​ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​ក្នុងចំណោម​អ្នកទោស​អំពី​ការ​​គំរាម​គំហែង​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​យ៉ាង​ខ្លាំង​និង​វិធានការ​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​ពួកគេ​”​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មាន​ចំនួន​អ្នកទោស​ច្រើនឡើង​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​តេស្ត​វិជ្ជ​មានកូ​វីដ​១៩”​។​

​ភាពវឹកវរ​ដែល​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​បាននិងកំពុង​កើន​ឡើង​នៅ​តាម​ពន្ធនាគារ​របស់​ស្រីលង្កា​។​អ្នកទោស​បាន​ធ្វើ​បាតុកម្ម​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​នៅ​ឯ​ពន្ធនាគារ​ជាច្រើន​ខណៈពេល​ដែល​ចំនួន​​ករណី​ឆ្លង​ជំងឺ​នេះ​បាន​កើនឡើង​នៅតាម​ពន្ធនាគារ​នានា​។​

​ប៉ូលិស​និយាយថា ភាព​ចលាចល​នៅ​ពន្ធនាគារ​ម៉ា​ហា​រ៉ា​ក្នុង​ខេត្ត​ខាងលិច​បាន​ប្រែក្លាយ​ជា​កុបកម្ម​នៅពេល​ដែល​អ្នកទោស​ទាំង​នោះ​ព្យាយាម​គ្រប់គ្រង​ពន្ធនាគារ​ហើយ​អ្នកទោស​ភាគច្រើន​ព្យាយាម​​រត់គេចខ្លួន​។ ប៉ូលិស​និយាយថា អាគារ​ពន្ធនាគារ​និង​ទ្រព្យសម្បត្តិ​ជាច្រើន​បាន​ខូចខាត​នៅក្នុង​ចលាចល​នេះ​៕

​គ្រួសារ​អ្នកទោស​សុំ​ប៉ូលិស​ចូលជួប​សាច់ញាតិ​របស់​ខ្លួន​ក្រោយ​កើត​មាន​ចលាចល​នៅ​ពន្ធនាគារ​ស្រីលង្កា​បណ្តាលឱ្យ​ស្លាប់​អ្នកទោស ៨ នាក់​និង​របួស ៥៩ នាក់​ផ្សេង​ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular