ដោយៈ ប.ខុន/ភ្នំពេញៈ កិច្ចប្រជុំបូកសរុបលទ្ធផល សម្រាប់បេសកកម្មត្រួតពិនិត្យ ការអនុវត្ត កម្មវិធី (WRAP-UP MEETING FOR SEMI-VIRTUAL SUPERVISION MISSION) របស់កម្មវិធី កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅកម្ពុជា (WAT4CAM ) ជំហានទី១ តាមរយៈអនឡាញ (Video Conference) បានធ្វើឡើង នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១ ខែធ្នូ ដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធន ធានទឹក និងឧតុនិយម ទទួលបន្ទុកផ្នែកកិច្ចការអន្តរជាតិ លោក ម៉ៅ ហាក់ នាយក WAT4CAM ជំហានទី១ និងលោកស្រី នូល ណាវមី (NOEL Naomi ) ប្រធានគ្រប់គ្រង គម្រោងថ្នាក់តំបន់ នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា។
កិច្ចប្រជុំ តាមរយៈអនឡាញនេះ មានសមាសភាពចូលរួម ជាតំណាងមកពី ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ( AFD ), សហគមន៍អឺរ៉ុបនៅកម្ពុជា ( EU ), ក្រុមការងារទីប្រឹក្សាបច្ចេកទេស អន្តជាតិ Egis-SCP-KCC (TA-INFRA), SCP-GRET-MEIHO (TA-ISWM) NIRAS-ATSA-CIRD (TA-AGRI) FUTUREWATER-MMA-JBA(TA-ME KONG-BASSAC) , ក្រុមការងារ PMU-WAT4CAM និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង , សៀមរាប, កំពង់ធំ, ព្រះវិហារ និងខេត្តកណ្តាល។
នៅក្នុងកិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា លើចំណុចសំខាន់ៗមួយចំនួន ដូចជាៈ វឌ្ឍនភាពការងារ របស់ទីប្រឹក្សា បច្ចេកទេសអន្តជាតិ ស្តីពីការសិក្សា គម្រោងស្តារ ព្រែក និងប្រព័ន្ធធារាសាស្ត្រ , កម្មវីធី WAT4CAM នឹងរៀបចំគោលការណ៍ណែនាំ សេចក្តីប្រកាសនានា ដែលទាក់ទងទៅ នឹងការរៀបចំ សហគមន៍កសិករ ប្រើ ប្រាស់ទឹក និងពង្រឹងសមត្ថភាព, រៀបចំម៉ូដែល Model/Spatial data collection និងប្រមូលទិន្នន័យ ដើម្បីសិក្សារបបជលសាស្ត្រ និងលំហូរដីល្បាប់ នៃទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់, គណៈកម្មាធិការដឹកនាំនៃ WAT4CAM គ្រោងនឹងរៀបចំកិច្ចប្រជុំ នៅខែមករា ឆ្នាំ២០២១, ក្រសួងធនធានទឹក និងឧតុនិយមនឹងរៀបចំ សំណើសុំថវិកាបន្ថែម សម្រាប់ការជួសជុលឡើងវិញ ហេដ្ឋារចនាសម្ព័ន្តធារាសាស្ត្រ ដែលខូចខាត ដោយសារទឹកជំនន់ ក្នុងនោះ ភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD បានឯកភាពជា គោលការណ៍ ពិចារណា ក្នុងការផ្តល់ថវិកាបន្ថែម លើកម្មវិធី WAT4CAM ដែលមានស្រាប់ ៕PC