Home ព័ត៌មានជាតិ សុខាភិបាល នៅ​បន្ទាយមានជ...

នៅ​បន្ទាយមានជ័យ ការយក​វត្ថុ​សំណាក រក​វីរុស​កូ​វីដ ១៩ លើក​ទី​២ លើ​អ្នក​ប៉ះពាល់​ផ្ទាល់ ត្រូវធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ

​ដោយៈ ភ្នំ​ស្វាយ/បន្ទាយ​មា​ជ័​យៈ ការយក​វត្ថុ​សំណាក​រក​វីរុស​កូ​វីដ​១៩ លើក​ទី​២ លើ​អ្នក​ប៉ះ ពាល់​ផ្ទាល់ នៅ​ខេត្តបន្ទាយមានជ័យ ត្រូវធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពី​ថ្ងៃទី​១ ខែធ្នូ​ថាៈ លទ្ធផល​យក​វត្ថុ​សំណាក លើក​ទី​១ ថ្ងៃទី​១ គឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា​លើ​អ្នក សង្ស័យ ចំនួន ២៩៣ នាក់ ស្រី ៩៧ នាក់ លទ្ធផល​ពី​មន្ទីរពិសោធន៍ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​អវិជ្ជមាន​ទាំងអស់​។​

​លោក​បាន​បន្តថាៈ ” ហេតុនេះ មន្ទីរ​សូម​ជម្រាប​ជូនដំណឹង ឱ្យ​ជ្រាបថា សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​យក វត្ថុ​សំណាក​ទាំងអស់ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក (​ដាក់ខ្លួន​នៅ ដាច់ដោយឡែក ) ចំនួន ១៤ ថ្ងៃជា​បន្តទៀត ” ។ ចំពោះ ការយក​វត្ថុ​សំណាក រក​មេរោគ​កូ​វីដ ១៩ លើក​ទី​២ លើ​អ្នក​ប៉ះពាល់​ផ្ទាល់ ត្រូវធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០២០ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ជា​ថ្ងៃទី​១ នៅ​មហាសាល​ប្រជុំ នៃ​សាលាខេត្ត​បន្ទាយ មានជ័យ ក្រុម​ឆ្លើយតប​បន្ទាន់ (RRT) នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក រក​វីរុស​កូ​វីដ ១៩ លើ​ករណី​អ្នក​សង្ស័យ មាន​ចំនួន ២៩៣ នាក់ ស្រី​៩៧​នាក់ ដើម្បី​បញ្ជូនទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។ ជា​លទ្ធផល​មកវិញ គឺ​អវិជ្ជមាន​ទាំងអស់ ។​

​នៅ​ថ្ងៃទី​២ គឺ​ថ្ងៃទី​៣០ វិច្ឆិកា ការយក​វត្ថុ​សំណាក រក​មេរោគ​វីរុស​កូ​វីដ ១៩ ធ្វើ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ លើ​អ្នក​ស​ង្ស៏​យ ចំនួន ៨០​នាក់ ស្រី ២០​នាក់ (​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់​) ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់​ដែរ ។​

​ប្រភព​បាន​បន្តថាៈ ហេតុនេះ សម្រាប់​មន្ត្រី និង​បងប្អូន​ខាងលើ ត្រូវ​ត្រៀម​យក​វត្ថុ​សំណាក លើក​ទី​២ នៅ​ថ្ងៃទី​១២ ខែធ្នូ ខាងមុខនេះ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular