Home កម្សាន្ត សឿ សុធា​រ៉ា ប...

សឿ សុធា​រ៉ា បង្ហាញ​វត្តមាន​ជាថ្មី​ក្រោយ​ផ្អាក​សិល្បៈ​ជិត​១០​ឆ្នាំ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ​៖ ក្រោយពី​បាន​ផ្អាក​ការសម្តែង​ជាច្រើន​ឆ្នាំ តារា​សម្តែង​ពីរ​ដួង ដែលជា​គូ​ដ៏​សាក​សម​ក្នុង អំឡុង​ឆ្នាំ​២០០៥ គឺ​លោក ញ៉ែម សុគន្ធ និង សឿ សុធា​រ៉ា បាន​ចាប់​ដៃគូ​សម្តែង​ឡើងវិញ​ហើយ បន្ទាប់ពី​តារា​ស្រី​រូបនេះ ប្រកាសថា​នឹង​វិល​ចូលប្រឡូក​ក្នុង​សិល្បៈ​យ៉ាង​ពេញទំហឹង​។

​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ក្នុង​រឿង ស្នាម​ស្នេហ៍​សមុទ្រ​រាម អ្នកនាង សឿ សុធា​រ៉ា ធ្លាប់មាន​ភាព លេចធ្លោ​ក្នុងអំឡុង​ឆ្នាំ​២០០៥ រហូតដល់​នាង​បាន​ចូល​រោងការ​ជាមួយនឹង​តារាចម្រៀង សាពូន មីដាដា កាលពី​ឆ្នាំ​២០០៩ នៅ​សណ្ឋាគារ ណាហ្គា​វើ​ល ដែលមាន​អ្នកសិល្បៈ​ចូលរួម​ជាច្រើន​។

​បំណង វិល​ចូល​សិល្បៈ​វិញ​របស់ តារា​សម្តែង​ស្រី​រូបនេះ ត្រូវបាន​ខកខាន ម្តង​ជា​ពីរដង ព្រោះតែ ក្រោយ​សម្រាល​បានកូន​ស្រី​ជា​ចំណងដៃ នាង​បាន​សន្យាថា​នាង​នឹង​វិល​ចូល​សិល្បៈ​វិញ ប៉ុន្តែ​អ្វីៗ ត្រូវបាន​ផ្លាស់ប្តូរ ព្រោះ​នាង​បាន​ពពោះ​កូនប្រុស​ទី​ពីរ​របស់​នាង​ដោយសារតែ​មូលហេតុ​នេះ ហើយ​ទើប​ធ្វើអោយ​នាង​ខកខាន​ម្តងទៀត ក្នុង​វិថី​សម្តែង​របស់​នាង​។

​ទើបតែ​ថ្មីៗ​នេះ ពោលគឺ​នៅក្នុង​ឆ្នាំ​២០២០​នេះ គេ​បានឃើញ​វត្តមាន​របស់ សឿ សុធា​រ៉ា បង្ហាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​រូបភាព​ដែល​នាង​បាន​ចូលរួម​សម្តែង​ខ្សែភាពយន្ត អោយ​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​មួយ ជាមួយនឹង​ដៃគូ​ចាស់​របស់​នាង​។

​ទន្ទឹមនឹង​ឃើញ​វត្តមាន សឿ សុធា​រ៉ា ថត​រឿង​ថ្មី​ជាមួយ លោក ញ៉ែម សុគន្ធ គេ​ក៏​ឃើញ​វត្តមាន ស្វាមី​របស់​នាង ដែលជា​តារាចម្រៀង បង្ហាញខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ជាមួយ​បទ​ចម្រៀង ចាស់ៗ​របស់លោក ផងដែរ​។

​បើតាម​ការ​អោយដឹងពី លោក ញ៉ែម សុគន្ធ បាន​ប្រាប់ថា ការវិល​មក​ម្តងនេះ របស់ សឿ សុធា​រ៉ា គឺជា​ការបើកឆាក​លើ​ទំព័រ​សិល្បៈ​របស់​នាង​ឡើងវិញ​បន្ទាប់ពី​នាង​បាន​ផ្អាក​ការងារ​សម្តែង បែបនេះ អស់​ជិត​១០​ឆ្នាំកន្លងមក​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular