Home ព័ត៌មានជាតិ វប្បធម៌ អភិរក្ស​និង​ជ...

អភិរក្ស​និង​ជួសជុល​ជណ្ដើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​

ដោយ​: គូលែន / ព្រះវិហារ​: នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បន្តការងារ​គម្រោង​អភិរក្ស និង​ជួសជុល​ជណ្ដើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ ដោយ​សម្រេច​លទ្ធផល​បាន​មួយចំនួន​។​

​នេះ​គឺជា​ការបញ្ជាក់​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បញ្ជាក់ថា ការងារ​គម្រោង​អភិរក្ស និង​ជួសជុល​ជណ្ដើរ​ខាងជើង​នៃ​ប្រាសាទព្រះវិហារ យើង​សម្រេច​លទ្ធផល​មួយចំនួន​ដូចខាងក្រោម​៖
​ទី​១ – ការរៀបចំ​ដំឡើង​រន្ទា​ដែក ដើម្បី​ធ្វើ​រោង​លើ​ជណ្ដើរត្រង់ Section ទី​៤ បាន​រួចរាល់​ទាំងសង្ខាង , ទី​២ – ធ្វើ​កំណាយ​បុរាណវិទ្យា ដើម្បី​សិក្សា​ពី​គ្រឹះ​ថ្ម​នៅ​ជិត​បង្កាន់ដៃ​នាគ​ឱ្យដឹងពី​ស្ថានភាព​ថ្ម​នៅ​ខាងក្រោម និង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្លូវទឹក ដើម្បី​រំដោះ​ទឹក​កុំឱ្យ​ហូរ​កាត់​ស្ពាន​ហាល​បាន​រួចរាល់​, ទី​៣ – កាប់​ដី និង​យក​ថ្ម​ចេញ​ចំនួន ៤​ដុំ​ពី​កន្លែង​ស្ដា​ប្រព័ន្ធ​ផ្លូវ​ទឹកបាន​រួចរាល់ , និង​ទី​៤ – សាងសង់​ការដ្ឋាន​សម្រាប់​ដាប់ថ្ម​បាន​រួចរាល់​ជា​ស្ថាពរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular