Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រៀបរាប់​អំពី​”​ខា​វ៉ាន់​” ​សត្វដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​

​ដោយៈ​បូព៌​ព្រឹក្ស​,​ដេប៉ូ​/​ភ្នំពេញៈដូចដែល​បណ្តាញសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​អំពី​ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ម្សិលមិញ​បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។​កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី​និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។​ពិធី​ទទួល​សត្វ​ដំរី​ខា​វ៉ាន់​មក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​របស់​កម្ពុជា​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​។

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

​តាមរយៈ​រូបភាព​ក៏បាន​បង្ហាញថា ការទទួល ខា​វ៉ាន់ ក៏ដោយ​មានការ​ចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប និង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត​និង​តំណាង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​ដែលជា​អ្នកទទួល​ដំរី​ខា​វ៉ាន់​យកទៅ​ថែរក្សា​និង​ការពារ​ផងដែរ​។​
​ក្រឡេក​មក​មើល​ការបង្ហាញ​ពី​អារម្មណ៍​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​។​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​ជា​អ្នកនាំពាក្យ​ក​ក្រសួងបរិស្ថាន​បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នារ​រសៀល​ថ្ងៃទី​១​ខែធ្នូ​នេះ​ថា​ក្រោយពី​ទទួល​បានការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដំរី​ខា​វ៉ាន់​ត្រូវបាន​នាំយក​ទៅកាន់​ជម្រក​ថ្មី​ដែលមាន​ទំហំ​ដី​៤.៣៥០​ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​បានទទួល​ការអនុញ្ញាត​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ​និង​អភិរក្ស​។​នៅក្នុង​តំបន់​នោះ​មាន​សត្វ​ដំរី​ស្រុក​ញី ចំនួន​បី​ក្បាល​ដែល​បាន​យកមក​ពី​ខេត្តមណ្ឌលគិរី​។

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

​លោក​បន្តថា​ដំរី​ខា​វ៉ាន់​ជា​ដំរី​ឈ្មោល​មាន​អាយុ​៣៥​ឆ្នាំ​ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​ជួយសង្គ្រោះ​ពី​សួនសត្វ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​តាមរយៈ​ការតស៊ូ ផ្នែក​ច្បាប់ ហើយ​ចុងក្រោយ​តុលា​កំពូល​របស់​ប៉ា​គី​ស្ថាន​បានសម្រេច​ឱ្យ​ដំរី​ខា​វ៉ាន់​ត្រូវមាន​សេរីភាព​និង​បញ្ជូន មក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។​
​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​កម្ពុ​ជាមាន​ក្តី​សោមនស្ស​រីករាយ​ទទួល ស្វាគមន៍​ដំរី​ខា​វ៉ាន់​។ ពី​អំ​ណេះ​តទៅ ដំរី​ខា​វ៉ាន់​នឹង​លែង​រស់នៅក្នុង​ភាព​ឯកោ​ទៀតហើយ​។ សត្វ​ដំរី​ខា​វ៉ាន់​នេះ​នឹងត្រូវ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្រោម​ការយកចិត្តទុកដាក់​ថែរក្សា​ការពារ​ខ្ពស់​របស់​ក្រសួងបរិស្ថាន​និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS)​។
​ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​អន្តរជាតិ ក៏ដូចជា​អ្នកចម្រៀង​ដ៏​ល្បី ស័​រ (Cher) រួម​នឹង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​(CWS)​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បាន​ខិតខំ​ជួយ​ជ្រោមជ្រែង​ដើម្បី​អាចឱ្យ​ដំរី​អាស៊ី​ដ៏​ឯកោ​មួយ​ក្បាល​នេះ​មាន​សេរីភាព និង​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​។ ផ្ទះ​ថ្មី​របស់​ដំរី​ខា​វ៉ាន់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលជា​តំបន់ការពារធម្មជាតិ មួយ​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​និង​របៀង​អភិ់រក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង​របស់​ប្រទេស កម្ពុជា​។ កម្ពុជា​ដែឡ​ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភពលោក​ថា​សម្បូណ៌​ដោយ​ជីវចម្រុះ​ជាច្រើន​ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត ពូជ​បំផុត ជិត​ផុត​ពូជ​និង​ប្រភេទ​សត្វ​ដែល​ទទួល​ការគំរាមកំហែង គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

​លោ​កនេត្រ​ភក្ត្រា​បាន​សរសេរ​ទៀតថា​ដំរី​ខា​វ៉ាន់​គឺជា​ប្រភេទ​ដំរី​អាស៊ី​ដែលជា​ប្រភេទ​រង​ការគំរាមកំហែង​ហើយ​កម្ពុ​ជាមាន​ប្រភេទ ដំរី​អាស៊ី​នេះ​ចន្លោះ​ពី​៤០០​ទៅ​៦០០​ក្បាល​ដែល​កំពុងតែ​រស់នៅក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ក្នុង​ខេត្តរតនគិរី​និង​មណ្ឌលគិរី និង​នោ​ក្នុង​តំបន់ ជួរ​ភ្នំ​ក្រវ៉ា​ញ​។ កម្ពុ​ជាមាន​ដំរី​ស្រុក​ប្រមាណ​ជាង ៧០ ក្បាល​ផងដែរ​។​
​លោ​កក នេត្រ ភក្ត្រា បញ្ជាក់ថា សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​នេះ​នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ មានជ័យ​ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក គោលបំណង​បង្កើត​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ បង្កើន​នានា​ព​ន្ធុ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​សរន​

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​(រូបថតក្រសួងបរិស្ថាន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular