Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ បានសម្រេច ហើយ​រត់គេចខ្លួន ៤​ខែ

ដោយៈ ស​រិ​ទ្ធ/រតនគីរីៈ បុរស​ជនជាតិភាគតិច​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ បានសម្រេច ហើយ​បាន​រត់​គេចខ្លួនបាត់ រយៈពេល ៤ ខែ បាន​ត្រូវ​កម្លាំង នគរបាល ឃាត់ខ្លួន កាលពី​ម៉ោង ៥​និង​៤៩​នាទី ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ចំការ នៅ​ភូមិ​ចាយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​រូបនេះ ឈ្មោះ ក្លាន អេ​ម អាយុ​២៧​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ចាយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។ បុរស​រូបនេះ ជាប់​ពាក់ព័ន្ធ​ករណី រំលោភ​សេពសន្ថវៈ កាលពី​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ លើ នារី​ជនរងគ្រោះ មាន​អាយុ ២៧ ឆ្នាំ ជា​ជនជាតិ​ច្រាយមុខរបរ ជា​កសិករ ។ ក្រោយពី រំលោភ​រួច ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​តែម្តង​។​

​បច្ចុប្បន្នបុរស​រូបនេះ បាន​ឃាត់ខ្លួន ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង មាស ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅ​អយ្យកា អម​សាលាដំបូង​ខេត្ត ផ្ដន្ទាទោស​ទៅតាមច្បាប់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular