ថ្ងៃទី​២១ ខែមេសា ២០១៨

1047
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ព្រួយបារម្ភ ឬ​កង្វល់ គួរកត់សម្គាល់​ទេពី​ព្រោះថា​ទោះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បញ្ហា​អាក្រក់​ក៏​មិនសូវ មក​ក្បែរ​ដែរ​។ ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទាំង​ពួ​ង​ទៅរួច​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​អារម្មណ៍​តានតឹង​ច្រើន ដូចនេះ ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួល រង​ផល​លំបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មានការ​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​អាច​ទទួល​ជា​ផល​មកវិញ គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុម មនុស្ស​ខ្លះៗ​យាយី​ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯការ សង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី ប្រយ័ត្នប្រយែង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​បើ​ធ្វើ​អ្វីមួយ​ក៏​តែងមាន​ការទទួល​ជោគ ជ័យ​មួយចំនួន​ផង​។ ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ក្រៅពីនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​មាន ការខូចខាត​ទ្រព្យសម្បត្តិ​ខ្លះៗ​កើតឡើង​ដោយសារ​ការធ្វេសប្រហែស​អ្វីមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ ខិតខំ​ខ្លាំង​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​ដែល​មិនល្អ​ស្រាប់​អាច​រុញច្រាន​ឱ្យ​កាន់តែ​អាក្រក់​ថែម ទៀត​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​ទីក​ន្លែ​លក់ដូរ គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានកា​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន ឡើយ​៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ចរចា​ឬ​ទំនាក់ទំនង​បញ្ហា​អ្វីមួយ​ពីព្រោះថា​តែង ឆ្លើយតប​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរ សម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ការចង់​ទំនាក់ទំនង​ស្នេហា​ឬ​សម្រេចចិត្ត​ចូល​និយាយ​ដល់​ចាស់ទុំ​សម្រាប់​ផ្សំផ្គុំ​គ្រួសារ​តែង​ជួប​ជោគ​សំណាងល្អ​ជានិច្ច​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក មិនអាច​លោភលន់​បានឡើយ​បើ​ពុះ​នោះ​នឹង​ជួប​ផល​ល្អ​មកវិញ​ជាក់​ជាពុំខាន​។ សម្រាប់​ក្នុងពេល នេះដែរ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសបស្ចឹម​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី បន្តិច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយមាន​ភាពជឿនលឿន​ទៅ​មុខតែ​យ៉ាងណា​លោក អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ ពីព្រោះ​ផល​អាក្រក់​នៅពេល​ក្រោយ​តែងមាន​ជាប់​ជានិច្ច​។ ក្នុង​រង្វង់ គ្រួសារ​ងាយ​មានការ​ប៉ះទង្គិច​គ្នា​ណាស់​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឡើង​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ ជួបតែ​រឿង​ប្រទាំង​ប្រទើស​ចូល​អុកឡុក​យាយី​ក៏​ច្រើន​។ ការចេញដំណើរ​ទៅ​ចរចា​អ្វីមួយ​លោក អ្នក​គប្បី​ទៅ​ពេលព្រឹក​ប្រសើរ​ជាង​ពេល​ថ្ងៃ​ព្រោះ​ផ្លែផ្កា​ទទួល​តែង​ទទួលបាន​ខ្ពស់ជាង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយប៉ុណ្ណោះ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​អ្វី​លោកអ្នក​តោង​តែ​ចេះ​ត្រៀម​ឱ្យបាន​រួចរាល់​ពីព្រោះថា​ងាយ កើត​នូវ​បញ្ហា​ឡើង​ណាស់​។ សម្រាប់​សុខភាព​នៅ​ចោទ​ជា​បញ្ហា​នៅឡើយ​ទេ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​វិញ​ភាព ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់កំហុស​ព្រោះតែភាព​ចង់​ឈ្នះ​គ្នាច្រើន ៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ក្រឡាប់ចាក់​ដួង​រាសី​របស់លោក​អ្នក​បាន​គាប់ប្រសើរ​ឡើងវិញ​ដូច នេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​វិញ​ផងដែរ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ប្រៀប​ដូច​បានជា “​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកប​មុខ របរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វី​ត្រូវធ្វើ​ចិត្ត​ត្រជាក់​និង​គិត​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​។ ចំពោះ​ស្ត្រី​មេផ្ទះ​បើ​ថ្វី​ត្បិត​បញ្ហា​ប្រាក់កាស​មិន បាន​ចោទ​ធ្ងន់ធ្ងរ​ឬ​ពុំមាន​បញ្ហា​អ្វី​ក្តី​តែ​ភាព​ប្រទាំង​ប្រទើស​ក្នុង​រង្វង់​គ្រួសារ​កើតមាន​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់ ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទណាមួយ​កើតឡើង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម