Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​បង្កើត​ចលនា​...

​បង្កើត​ចលនា​សង្គម Saemaul Undong នៅ​កូរ៉េ ក្នុង​បំណង​លើកកម្ពស់​ជីវភាព អ្នកភូមិ​តាម​លំនាំ “​ភូមិ​មួយ​, ផលិតផល​មួយ​” នៅ​កម្ពុជា​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ចលនា​សង្គម Saemaul Undong គឺជា​ចលនា​អភិវឌ្ឍន៍​សហគមន៍ ដោយ​រៀបចំ​ភូមិ ឬ​សហគមន៍​មួយ នៅ​កូរ៉េ បង្កើតឡើង​ក្នុង​បំណង លើកកម្ពស់​ជីវភាព​អ្នកភូមិ ដោយ​ផ្អែកទៅលើ​ស្មារតី មនសិការ ចង់​មាន ចង់បាន​, ខ្លួន​ទីពឹង​ខ្លួន និង​មាន​កិច្ចសហការ​ល្អ ជាមួយ​អ្នកជិតខាង ក៏ដូចជា ជាមួយ​អ្នកភូមិ ក្បែរ​ខាង​ផ្សេងទៀត​។ បើ​នៅ​ស្រុក​ខ្មែរ​យើង​គឺ​ការអភិវឌ្ឍ​សហគម​ន៏​នៅ​ជនបទ​តាម​លំនាំ​ភូមិ​មួយ​, ផលិតផល​មួយ​។​

​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បានបញ្ជាក់​ថាៈ ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​នឹង​កំពុងតែ​សិក្សា​ស្វែងយល់ ឲ្យ​បាន​ស៊ីជម្រៅ នូវ​គម្រូ​ចលនា​ដ៏​ល្បី និង​មាន​ប្រសិទ្ធភាព​នេះ ដែល​បានធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ ហែល​ឆ្លង​ផុតពី​ភាពក្រីក្រ ក្រោយ​សង្គ្រាម ជាមួយ​មជ្ឍមណ្ឌល Saemaul Undong សហការ​ជាមួយ ក្រសួង​អភិវឌ្ឍន៍​កម្ពុជា ទាំង software និង hardware ធ្វើ​ចលនា​ឲ្យ​ប្រជាជន​ខ្មែរ​យើង នៅ​មូលដ្ឋាន រួមគ្នា​អភិវឌ្ឍន៍​ភូមិករ របស់​យើង ដោយ​ខ្លួនឯង ដោយ​ចាត់ទុក រាល់​ការអភិវឌ្ឍ ក្នុងភូមិ​យើង ជា​កម្មសិទ្ធិ​របស់​យើង​។​

​លោក​ឯកអគ្គរាជទូត ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ សូម​ទទួល​ស្វាគមន៍ នូវ​រាល់​ការចូលរួម ផ្ដល់នូវ​ធាតុ​ផ្សំ​ទាំងឡាយណា ពាក់ព័ន្ធ​នឹង​ចលនា​សង្គម​មួយ​នេះ សំដៅ​ចងក្រង​នូវ​គោលនយោបាយ អភិវឌ្ឍន៍ជនបទ​មួយ ដែល​ឆ្លើយតប ទៅនឹង​ស្ថានភាព​ជាក់ស្ដែង នៅ​ប្រទេស​យើង ពី​គ្រប់​ពលរដ្ឋ​ខ្មែរ​យើង នៅ​កូរ៉េ​នេះ ដូចជា និស្សិត​យើង​ខ្លះ កំពុង​សិក្សា​ផ្នែក​អភិវឌ្ឍន៍ជនបទ នៅ​ប្រទេស​កូរ៉េ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular