ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃ កែវសីមា បានចុះល្បាត ហើយបានប្រទះឃើញ ដានជើងសត្វដំរី ជាប្រភេទដំរីឈ្មោល មិនមានភ្លុក វាចូលចិត្តនៅតែឯង ។ នេះបើតាមការអះអាង របស់មន្ត្រីនៃក្រុមឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃ កែវសីមា បានឱ្យដឹងនៅថ្ងៃនេះ ហើយករណីនេះ ក៏បានត្រូវផ្សព្វផ្សាយ ដោយទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន ។
មន្ត្រីនៃក្រុមឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃ កែវសីមា បានឱ្យដឹងទៀតថាៈ នៅពេលព្រឹក មន្ត្រីឧទ្យានុរក្ស ឃើញវា នៅតែឯង នៅក្បែរមាត់អូរប៉ាម ដែលមានទំហំជើង ២ ចង្អាម ជាង នៅភូមិសាស្ត្រអូរប៉ាម UTM 0719540_1347480 និងមានទំងន់ ប្រហែលជា ២ ទៅ ៣ តោន នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕/V
ក្រុមឧទ្យានុរក្ស ប្រទះឃើញដានជើងសត្វដំរី នៅដែនជម្រកសត្វព្រៃ កែវសីមា