Home ព័ត៌មានជាតិ នយោបាយ សម្តេច​ជោ ហ៊ុ...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទាំងអស់គ្នា ចាំបាច់​ត្រូវ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍ និង​ជំងឺអេដស៍​

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្នុងឱកាស​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោម​ប្រធានបទ ” សាមគ្គី​ភាពជា​សាកល និង​ការទទួលខុសត្រូវ រួមគ្នា ” សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ដោយ​សម្តែង នូវ​ការគាំទ្រ​ពេញទំហឹង ចំពោះ​គ្រប់ សកម្មភាព ទាំងអស់ ដែល​បាននិងកំពុង​អនុវត្ត ក្នុងការ​ជំរុញ​ការយល់ដឹង ជា​សាធារណៈ ឱ្យ​កាន់តែ​ទូលំទូលាយ នៅ​ទូទាំងប្រទេស ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ នៃ​ការប្រព្រឹត្ត​នៃ ការ​ប្រឈម​នឹង​ការឆ្លង ការចម្លង​មេរោគ​អេដស៍ និង​ដើម្បី​សុខភាព​ល្អ​របស់​យើងទាំងអស់គ្នា​។

​ស្រប​ពេលដែល​កម្ពុជា បាន​កំពុងតែ​ចូលរួម យ៉ាងសកម្ម​ម៉ឺងម៉ាត់ ក្នុងការ​បង្ការ ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ក្រោយ​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា​នោះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថាៈ ” ពិតណាស់ថា ជំងឺអេដស៍ មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់ ដល់​សុខភាព និង​អាយុជីវិត​តែប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​នូវ ផលប៉ះពាល់​អវិជ្ជមាន ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច យ៉ាងខ្លាំង​ទៀតផង​។ តាម​ទស្សនទាន​នេះ យើងទាំងអស់គ្នា​ចាំបាច់ ត្រូវ​បន្ត​យកចិត្តទុកដាក់ ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ” ។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ថាៈ ” យើង​ប្រារព្ធ​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោម​ប្រធានបទ សាមគ្គី​ភាពជា​សាកល និង​ការទទួលខុសត្រូវ​រួមគ្នា នេះ ដើម្បី​បង្ហាញ​ការចូលរួម​ទទួលខុសត្រូវ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដែល​អង្គការសហប្រជាជាតិ បាន​កំណត់ថា ឱ្យអស់​អេដស៍​នៅ​ឆ្នាំ​២០៣០ ” ។​

​សារលិខិត​របស់ សម្តេច​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា មាន​ខ្លឹមសារ​ទាំងស្រុង ដុ​ច​ខាងក្រោមៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular