Home ព័ត៌មានជាតិ ធនាគារ អ អេច ...

ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បើកសម្ភោធ ការិយាល័យ Premier Banking ជាលើកដំបូងប្រចាំប្រទេសកម្ពុជា

ប្រទេសកម្ពុជា ទីក្រុងភ្នំពេញៈ ធនាគារ អេច ប៊ី (ខេមបូឌា) . បានដាក់សម្ភោធអោយដំណើរការ RHB PREMIER BANKING ជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវកន្លែងធ្វើប្រតិបត្តិការ និងសេវាកម្មយ៉ាងល្អ ឥតខ្ចោះ (RHB PREMIER SERVICE)

ជាមួយនឹងការដាក់សម្ពោធ សេវាកម្ម RHB PREMIER BANKING ដែលត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបជាមួយតម្រូវការអតិថិជន មានសក្តានុពលភាពខ្ពស់ ដោយផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិ យ៉ាងពិសេសដើម្បីបន្ថែមឧត្តមភាពនិងកិត្យានុភាពក្នុងការបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។

ធនាគារ មានគោលបំណង ទាក់ទាញអតិថិជន PREMIER អោយកាន់តែច្រើន ដោយរំពឹងទុកថា ១០% នៃអតិថិជនសរុប៣៥,០០០នាក់ ដែលប្រើប្រាស់សេវាធនាគារយើងខ្ញុំ នឹងប្តូរមកប្រើសេវាកម្ម RHB PREMIER BANKING ផងដែរ។

យើងមានមោទនភាពក្នុងការបន្ថែមសមិទិ្ធផលដ៏សំខាន់មួយទៀត ជាមួយនឹងការបើកដំណើរការការិយាល័យ RHB PREMIER BANKING ថ្មី ដែលមានទីតាំងស្ថិតនៅ ក្នុងការិយាល័យកណ្តាលរបស់យើងខ្ញុំ នៅរាជធានីភ្នំពេញ។ យើងផ្តល់ជូនអតិថិជន ជាមួយសេវាកម្មដ៏ល្អឥតខ្ចោះ និងបំពេញនូវសេចក្តីត្រូវការ បានយ៉ាងខ្ជាប់ខ្ជួន។

លោក វង្ស គី ប៉ អគ្គនាយកធនាគារ អេច ប៊ី (ខេមបូឌា) . បានមានប្រសាសន៍ថាយើងខ្ញុំមានគម្រោងបើក កន្លែងទទួលភ្ញៀវជាលក្ខណៈឯកជន បែបសេវាកម្ម RHB PREMIER BANKING នេះអោយកាន់តែល្អ ឥតខ្ចោះ

បន្ថែម ទៅ ៣កន្លែងទៀត នាពេលអនាគត។ បន្ថែមពីនេះទៅទៀត លោកអគ្គនាយកបានមានប្រសាសន៍ថាដោយមើលឃើញពីឱកាស លើសេវាកម្មនេះ សម្រាប់អតិថិជនមានសក្តានុពលភាពខ្ពស់ ហើយយើងមានគោលបំណងបង្កើនអាជីវកម្មនេះឡើង ហើយយើងសង្ឃឹម នឹងទទួលបានលទ្ធផលល្អរហូតដល់ ៣០% នៅឆ្នាំ ២០២២ ស្របតាមភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា


យើងមានគន្លឹះ
ជាគោលសម្រាប់ RHB PREMIER BANKING :

យើងមានក្រុមអ្នកគ្រប់គ្រងទំនាក់ទំនងភ្ញៀវដែលមានបទពិសោធន៍ ផ្តល់ជូនអតិថិជន RHB PREMIER BANKING នូវដំណោះស្រាយផ្នែកទ្រព្យសម្បត្តិរបស់អតិថិជន ដើម្បីជួយសម្រេចគោលដៅហិរញ្ញវត្ថុ និងតម្រូវការរបៀបរស់នៅជាលក្ខណៈពិសេស និងតម្រូវការរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យ ម។

មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារ ប្រចាំថ្ងៃ ជាមួយនឹងបណ្តាញធនាគារដែលមានលក្ខណៈឯកជន ដែលអាចដំណើរការបានយ៉ាងងាយស្រួល រួចមានសេវាកម្មធនាគារ តាមប្រព័ន្ធអិនធើណិត និងសេវាកម្មធនាគារតាមទូរស័ព្ទដៃ ក៏ដូចជាបណ្តាញថែទាំអតិថិជន ផងដែរ។

សេវាកម្មបែបទាន់សម័យមានលក្ខណៈឯកជន រួមទាំងឱកាសចូលរួមក្នុងព្រឹត្តិការណ៍ RHB PREMIER ដែលទាក់ទាញចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អតិថិជន ដោយជួយសម្រួល ដល់ការពង្រីកបណ្តាញវិជ្ជាជីវៈ និងទំនាក់ទំនងអាជីវកម្ម។

អតិថិជន RHB PREMIER BANKING នឹងទទួលបានសេវាកម្មធនាគារឯកជន ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានសេវាកម្មប្រអប់សុវត្ថិភាព ដែលអាចអោយអតិថិជន រក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃ យ៉ាងមានសុវត្ថិភាព។

អតិថិជន នឹងទទួលបានសិទ្ធិពិសេស នូវកន្លែងអង្គុយសម្រាក និងការធ្វើដំណើរជាលក្ខណៈឯកជននៅ អាកាសយានដ្ឋាន ដោយឥតកំណត់ នៅប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងនៅអាកាសយានដ្ឋាន ក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

ទន្ទឹមនឹងការដាក់អោយដំណើរការនូវការិយាល័យ RHB PREMIER BANKING អតិថិជនក៏អាចមាន ឱកាសឈ្នះ រង្វាន់នាឡិកាដៃទំនើបមួយ ក្នុងចំណោមបួន () គ្រឿងដែលមានតម្លៃ ១៥,០០០ដុល្លារ ក្នុងមួយគ្រឿង និង iPad ចំនួន ២០គ្រឿងនៅក្នុងកម្មវិធីផ្សព្វផ្សាយ ដាក់ប្រាក់បញ្ញើគណនីធនាគារ RHB PREMIER BANKING ដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកកាន់ RHB PREMIER BANKING CENTRE

តាមអាសយដ្ឋានៈ ជាន់អឹម ផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៩៣ រាជធានីភ្នំពេញ

លេខទូរស័ព្ទ 023 992 833/1-800-20- 8118 គេហទំព័រ  www.rhbgroup.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular