Home ព័ត៌មានជាតិ សង្គម សមត្ថកិច្ច​ជំ...

សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​

ដោយ​: រិ​ទ្ធ​សែន / ខេត្តពោធិសាត់​: ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ខេត្តពោធិ៍សាត់ ចុះ​ធ្វើការ​បង្ក្រាបរ​បាំងសាច់​អួន​ក្រឡា​ញឹក​ហ្នឹង​របាំង​ស្បែ​កមុង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​កិច្ចប្រតិបត្តិការ​ខាងលើនេះ ដឹកនាំ​ដោយ​នាយផ្នែក​ក្រគរ​លោក ភុំ​សុ​វណ្ណា រួមមាន នាយ​សង្កាត់​កំពង់​លួង យោធា​ខេត្ត ដោយ​ប្រើ​កម្លាំង​សរុប​១២​នាក់ មធ្យោបាយ​កាណូត​ចំនួន​០៣​គ្រឿង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំនុច​ជ្រោយ​ស្ដី ភូមិ ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​។​

​ជា​លទ្ធផល បង្ក្រាបបាន ២​ករណី ដោយ​ធ្វើ​ការរុះរើ និង​ទាញ​បំផ្លាញចោល​នូវ របាំង​សាច់​អួន ក្រឡា​ញឹក​ចំនួន​០២ ខ្សែ ប្រវែង​៥៥០​ម៉ែត្រ​ក្បាល​បរចាប់​ត្រី ចំនួន ០២ គ្រឿង​។ ដោយឡែក​របាំង​ស្បៃ​មុង​ចំនួន ០៣ ខ្សែ​ប្រវែង ៦៥០ ម៉ែត្រ លូ​កង​ស្បៃ​មុង ៤ មាត់​បង្គោល​ចំនួន ៤៥០ ដើម ចាក់​លែង​ត្រី ២០​គីឡូក្រាម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular