Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​រាជធា...

រដ្ឋបាល​រាជធានី​ជូនដំណឹង​ពី​ការផ្អាក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​បណ្ដោះអាសន្ន កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ និង​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា នៅ​ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ច្បារអំពៅ​។​

​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ៖​ការសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រោយ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​»​។ ដោយឡែក សម្រាប់​ការ​ដំណើរការ​ឡើងវិញ​នោះ នឹង​ជូនដំណឹង​នៅពេល​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular