Home ព័ត៌មានជាតិ សន្តិសុខ បើក​លេង​ជល់​ម...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ្នាល់​ដាក់​លុយ​រាប់លាន​រៀល​មួយថ្ងៃៗ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​មិន​ហ៊ាន​បង្ក្រាប​

ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង ហាក់​មើលមិនឃើញ​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ដាក់​លុយ​ទ្រង់ទ្រាយ​ធំ​រាប់លាន​រៀល មាន​ជល់​មាន់​អាប៉ោង​ជាដើម​។ ទីតាំង​ល្បែង​ដ៏​ធំ​មួយ​នោះ ស្ថិតនៅ​ចំណុច ចំការ​ស្វាយចន្ទី​ភូមិ រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នេះ បើក​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​មិនដឹងថា មាន​ខ្នង​ធំ​ប៉ុណ្ណា​ទេ ទើប​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ​មិន​ហ៊ាន​ប៉ះពាល់​។​

​នៅ​ថ្ងៃទី​១ ខែធ្នូ​ឆ្នាំ​២០២០​នេះ គេ​ឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន ជិះ​ម៉ូតូ​ស្ពាយ​កន្ត្រ​កមាន់ ចូលទៅ​លេង​យ៉ាង​កុះករ​ស្រែក​ហ៊ោកញ្ជ្រៀវ​។ ចំណែក​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ហាក់ដូចជា​មើលរំលង​។​

​ពលរដ្ឋ​សង្ឃឹមថា​អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​មានការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ដ៏​ធំ​មួយកន្លែង​នោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular