Home ព័ត៌មានជាតិ សង្គម រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​អញ្ជើញ​ចុះមក​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អនុភាព​៦០​មេ​ហ្កា​វ៉ាត​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អញ្ជើញ​ចុះមក​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អនុភាព​៦០​មេ​ហ្កា​វ៉ាត ស្ថិតក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេ​ត្កំ​ពង់​ឆ្នាំង​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដំណើរ​ដោយ​លោក ស៊ីវ រ៉ុ​ន សមាជិក​ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ព្រមទាំង​ប្រតិភូ​ជាច្រើន​ផ្សេងទៀត​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ទស្សនកិច្ច ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​អនុភាព​សរុប​៦០​មេ​ហ្កា​វ៉ា​ត់ ស្ថិតក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង​លោក អ៊ុក​រស បានបញ្ជាក់​អោយដឹងថា ខេត្តកំពង់ឆ្នាំង​មាន​អនុ​ស្ថានីយ​ចែក​ថាមពលអគ្គីសនី​១​កន្លែង នៅ​ស្រុក​ទឹកផុស និង​ស្ថានីយ​ផលិត​ឋា​ម​ពល​អគ្គីសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែលមាន​អនុភាព​៦០​មេ​ហ្កា​វ៉ាត ដែល​សាងសង់​រួចរាល់ និង​កំពុងដំណើរការ​រៀងរាល់ថ្ងៃ​លើ​ផ្ទៃដី​៨០​ហិកតា ដែល​ស្ថិតនៅ​ក្នុងភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​កំពុង​សិក្សា​ស្រាវជ្រាវ​ទីតាំង​ស្ថានីយ​មួយកន្លែង​ទៀត ដែល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​តាម​ទិសដៅ និង​ផែនការ​សកម្មភាព​រប​ស់​អគ្គិសនី​កម្ពុជា​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular