ដោយៈ ជា សីហៈ/ភ្នំពេញៈ កម្មវិធីនវានុវត្តន៍បញ្ច្រាស ( Reverse Innovation) ហៅកាត់ថា RIជាកម្មវិធីដែលមានលំនាំថ្មីនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយពីសិស្សនិស្សិត នវានុវត្តជន ធុរកិច្ចថ្មី និងក្រុមហ៊ុន។
ក្រុមហ៊ុនទាំងនោះ នឹងប្រកាសអំពីបញ្ហានោះនៅ ថ្ងៃបទបង្ហាញបញ្ច្រាស (Reverse Pitch Day) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ តាមរយៈការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (https://fb.me/e/2jm4mflzg)។
បេក្ខជនដែលបានជ្រើសរើស នឹងត្រូវ ឆ្លងកាត់វគ្គតម្រង់ទិសចំនួន ១៣ សប្តាហ៍ ក្រោយមក កម្មវិធី នឹងជ្រើសរើសក្រុមជ័យលាភីចំនួន ៣ និងផ្តល់ជូនប្រាក់រង្វាន់ដូចខាងក្រោម៖
🏆 ករុមជ័យលាភីលេខ ១៖ ទទួលបានទឹកប្រាក់ ៤០ លានរៀល
🏆 ករុមជ័យលាភីលេខ ២៖ ទទួលបានទឹកប្រាក់ ៣០ លានរៀល
🏆 ករុមជ័យលាភីលេខ ៣៖ ទទួលបានទឹកប្រាក់ ២០ លានរៀល
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមានការសហការរៀបចំដោយ ក្រុមហ៊ុន និង ស្ថាប័នមួយចំនួនផ្សេងទៀត៕