ស្ទីល​រួមភេទ​ទាំង ៥ ដែល​អ្នក​អាច​ប្រើ​បាន អំឡុងពេល​មាន​ផ្ទៃពោះ​

​ដោយៈ health.com.kh
​ការរួម​ភេទ អាចជា​ភាពសប្បាយ​រីករាយ​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​។ តាម​ការពិត​ស្ត្រី​ខ្លះ​រាយការណ៍​ថា វា​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ដោយសារតែ​ការកើនឡើង​លំ​ហូរឈាម​ទៅកាន់​តំបន់​អាង​ត្រគាក​។​

​ប្រសិនបើ​អ្នក​កំពុង​ជួប​ការលំបាក​ក្នុងការ​រួមភេទ សូម​សាកល្បង​ស្ទីល​មួយចំនួន​ខាងក្រោម​នេះ​។​

1. ស្ទីល​អក្សរ V ៖ គេង​នៅ​ចំហៀង និង​បង្កើត​រាង​អក្សរ V ជាមួយ​ដៃគូ​របស់​អ្នក​

2. ស្ត្រី​នៅលើ​កំពូល ៖ នៅក្នុង​ទីតាំង​នេះ ស្ត្រី​អាច​គ្រប់គ្រង​ជម្រៅ​នៃ​ការ​ជ្រៀតចូល​បាន​

3. អង្គុយ​លើ​កៅអី ៖ កន្ធែកជើង​បុរស ពេល​គាត់​អង្គុយ​លើ​កៅអី​ដ៏​រឹងមាំ ហើយ​អង្គុយ​លើ​គាត់​

4. ប្រុស​នៅ​ពីលើ​ដូច​ធម្មតា ៖ ចូរ​ធ្វើ​ឲ្យ​ប្រាកដថា ដៃគូ​របស់​អ្នក​ទ្រ​ខ្លួនឯង ដូច្នេះ ទំងន់​របស់គាត់​មិន​នៅលើ​ពោះ​របស់​អ្នក​ទេ​

5. នៅ​ពីក្រោយ ៖ ទ្រ​ខ្លួន​អ្នក​នៅលើ​ជង្គង់ និង​កែងដៃ​របស់​អ្នក នៅពេល​ដៃគូ​របស់​អ្នក​ចូល​ពីក្រោយ​។ ប្រើ​ខ្នើយ ប្រសិនបើ​អ្នកត្រូវការ​ការ​ទ្រ​ពោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular