Home ព័ត៌មានជាតិ សុខាភិបាល រដ្ឋាភិបាល​កម...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉ាស​១​លាន​៥​ម៉ឺន និង​សម្ភារៈ​មួយចំនួន ជូន​ដល់​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​

​ដោយៈ​បាយ័ន​/​ភ្នំពេញៈម៉ាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កម្ពុជា​ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត បាន​ដឹក​តាម​យន្តហោះ ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ។​

​ជំនួយ​របស់​កម្ពុជា​នេះ តំណាង​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អមដោយ​តំណាង​ក្រសួងសុខាភិបាល និង​មន្ត្រី​មួយចំនួនទៀត​ដឹក​ទៅដោយ​ផ្ទាល់​តែម្តង​។​

​ជំនួយ​ដែល​ផ្តល់ជូន​ប្រទេស​ទី​ម័​រ​ឡេ​ស្ត​នាពេលនេះ រួមមាន ម៉ាស​ចំនួន​១​លាន​, ម៉ាស​ក្រណាត់​៥​ពាន់​, ម៉ាស N95 ចំនួន​១​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​១​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​១​ម៉ឺន​ឈុត​, ឧបករណ៍​វាស់​កំដៅ ចំនួន​២៥០, របាំងមុខ​ចំនួន​១​ម៉ឺន​, ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​១០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​១០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ២៥០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​៥០០​គូ និង​សាប៊ូ​លាងដៃ​១​ពាន់​គូ​។​

​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារៈ​ពេទ្យ​មួយចំនួន​ដល់​សាធារណៈរដ្ឋ​ប្រជាធិប្បតេយ្យ​ឡាវ និង​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយចំនួនទៀត ដល់​សាធារណៈរដ្ឋ​មី​យ៉ាន់​ម៉ា​(​ភូមា​) ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular