Home ហោរាសាស្ត្រ ​ ​ហោរាសាស្ត្...

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្នូ ឆ្នាំ​២០២០​​

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ផល​ប៉ះទង្គិច​ខ្លះៗ​កើតឡើង ហេតុនេះ​ត្រូវ​អត់ធ្មត់​ខ្លះ​ទើប​ប្រសើរ​។​ដោយឡែក​សម្រាប់​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ជួប​សភាព​តានតឹង​បន្តិច​វិញ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​ត្រូវ​ដោះស្រាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ថា​ងាយ​កើត​ពី​រឿង​តូចតាច​រីក​ជាធំ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​បើ​ចង់​រកស៊ី​ជួញដូរ​ឬ​ធ្វើ​អ្វី​ធំដុំ​ច្រើន​តែង​មិន​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​ទាំង​ស្ត្រី​បុរស​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ​តែ​យ៉ាងណា​បើ​មានការ​ប្រយ័ត្នប្រយែង​ប្រឹង​ពុះពារ​តែង​ជោគជ័យ​ផង​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ​ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គា​
​ល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំរោង
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​ត្រូវធ្វើ​កិច្ចការ​ធំដុំ​ឬ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​ដែល​ឆ្លើយតប​មកវិញ​តែង​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​ណាស់ ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។​ចំណែក​ប្រាក់កម្រៃ​ទៀតសោត​មិន​ច្រើន​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​កម្លាំង​ចាយវាយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ទាំង​ជម្លោះ​វិវាទ​និង​បែកបាក់​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជួប​បញ្ហាលំបាក​ច្រើន ដូចនេះ​ត្រូវ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងនេះ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ស្រួល​ចិត្ត​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​ឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នា​ខ្លះ​កើតឡើង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​មិន​សម្រេច​ដូចជា​ទី​ពេញចិត្ត​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ប្រាក់កាស ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើតរឿង​រាវ​អាក្រក់​ណាមួយ​កើតឡើង​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​ធ្វើការ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ពេលព្រឹក​ជួប​លើ​បញ្ហា​ខ្សត់ខ្សោយ​ចំណូល​តែ​ថ្ងៃ​បន្តិច​មាន​ហូរ​ចូល​ហែៗ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​កម្រិត​ត្រឹម​មធ្យម ហេតុនេះ​បញ្ហា​ល្អ​អាក្រក់​ឃើញថា​នៅ​លាយឡំ​គ្នាច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ទំនាស់​កើតចេញ​មកពី​ភាព​រឹងរូស​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រពៃ​បំផុត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ត្រូវ​ដោះស្រាយ​ច្រើន​ចំពោះមុខ​។​ក្នុងពេល​នេះដែរ​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​ត្រូវតែ​ចេះ​ខ្នះខ្នែង​និង​បែងចែក​ឱ្យបាន​ច្បាស់លាស់​ទើប​មិនមាន​ភាពចម្រូងចម្រាស់​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ផល​ចំណូល​នោះ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ​និង​ការសិក្សា​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ចរចា​បណ្តាក់ទុន​ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជួប​បញ្ហា​ត្រូវ​បង់​ទាំង​ទ្រព្យ​និង​កម្លាំង​នៅ​គ្រា​ខាងមុខ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​គិត​ចង់​ផ្លាស់ប្តូរ​ការងារ​អាចជា​ពេលវេលា​ល្អ​ប្រពៃ​មួយ​ផងដែរ​។​អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular