ដោយៈចាន់តូ/ភ្នំពេញ: បុរសបីនាក់ទើបតែលក់រថយន្តកូរ៉េចំណុះ៣តោនបានលុយ ហើយនាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួន ចេញមកខាងក្រៅវិញឆែកកាបូបមើលបាត់លុយដុល្លាអស់៥០០០ដុល្លារ បែរជាឃើញដុល្លារខ្មោច៦០០ដុល្លារក្នុងកាបូប។ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ចំណុចហាងម៉ាស្សាមួយកន្លែងយីហោ (ម៉ាស្សាកោជុប៣ដុល្លា) ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុន ពេលកើតហេតុពួកគេមានគ្នាបីនាក់ បានបើករថយន្តូកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយក មកលក់នៅភ្នំពេញម្ដុំផ្លូវ២០០៤បានលុយ១០៥០០ដុល្លារ ខណៈពេលលក់បានលុយហើយក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិចពេលដោះខោអាវ និងកាបូប ចេញពីខ្លួនព្យួរមិនទាន់បានម៉ាស្សាបានស្រួលផងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែនៅខាងមុខហាងថាប៉ូលិសមកហើយរួចបានជិះម៉ូតូចេញទៅបាត់ធ្វើឲ្យគេទាំងបីនាក់មានការភិតភ័យដោយខ្លាចប៉ូលិស ចាប់ បានចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើពេលមកដល់ផ្ទះសំណាក់ហើយបានដោះការបូបស្ពាយចេញដោយមានការសង្ស័យការបូបស្រាលម្លេះរួចក៏ឆែកមើលស្រាប់តែបាត់លុយអស់៥០០០ដុល្លារ ឃើញលុយដុល្លាខ្មោច៦០០ដុល្លារជាមួយលុយដែលនៅសល់ ៥៥០០ ដុល្លារ។ ប្រភពបន្តទៀតថាពេញឃើញបាត់លុយដូចច្នេះគាត់ទាំងបីនាក់បានជិះកង់បីមកកន្លែងម៉ាស្សាវិញស្រាប់តែមកដល់គេបិតភ្លើងងងឹតឈឹងនិងយកស្លាកយីហោចេញអស់។
ក្រោយហេតុការណ៍ជនរងគ្រោះបានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាល កាកាបទី១ ទាំងក្ដីអសង្ឃឹម៕