Home ព័ត៌មានជាតិ សង្គម ព្រះមហាក្សត្រ...

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​ព្រះទ័យ​យកចិត្តទុកដាក់​ជនពិកា​រ

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​បន្ត​បង្ហាញ​នូវ​ទឹក​ព្រះទ័យ​យកចិត្ត​ទុក ដាក់​ចំពោះ ជនពិការ​នៅក្នុង​ប្រទេស​។

​នៅក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២២ និង​អន្តរជាតិ​លើក​ទី​៣៨ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ព្រះអង្គ​បានចេញ​ព្រះរាជសារ​មួយច្បាប់ ដោយបាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ប្រកបដោយ​នឹក រលឹក ស្រឡាញ់​ជាទីបំផុត សូម​ជូន​ចំពោះ​បងប្អូន ក្មួយៗ​មាន​ពិការភាព​គ្រប់រូប និង​គ្រប់​ក្រុមគ្រួសារ សូម​មាន សុខភាព​ល្អ សុភមង្គល ជៀស​ផុ​តី​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​កោតសរសើរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន កិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានធ្វើឱ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន កូនចៅ មាន​ពិការភាព​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ​ព្រះមហាក្សត្រ​ព្រះអង្គ​ក៏បាន​សម្តែង​នូវ​ហ​ប្ញ​ទ័យ​គាំទ្រ ដោយស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ឆន្ទៈ​ខ្ពស់​ប្រកបដោយ​ភាពប្រាកដនិយម ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​ជន់​ងាយ រងគ្រោះ ពិសេស​ជន​មាន​ពិការភាព ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular