Home ព័ត៌មានជាតិ នយោបាយ ​ ​​ប្រមុខ​រា...

​ ​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​៨​ចំណុច​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ជន​មាន​ពិការភាព ​

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន ពិការ​បាន​ផ្ញើ​សារលិខិត​មួយច្បាប់​អបអរសាទរ​ដល់​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី ៣៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​០៣​ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ ។ នៅក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ ៨ ចំណុចរួម​ចំណែក​លើក​កម្ពស់​សុខុមាលភាព​ប្រជា ពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ជន​មាន​ពិការភាព ។​

​ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖​ឆ្នាំ​២០២០​នេះ​សកលលោក​បាន​ជួបប្រទះ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ជះឥទ្ធិពល​មកដល់​ព្រះរាជា​ណា ចក្រ​កម្ពុជា​ជាហេតុ​មិនអាច​ធ្វើឱ្យមាន​ការជួប​ជុំ​ទ្រង់ទ្រាយ​ធំ​ឬ​ប្រារព្ធ​ពិធី​មី​ទ្ទិ​ង​ដូច​សព្វមួយដង​បាន ។ សម្តេច​បាន​បន្តថា​បើទោះបី​ជា​ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជា អាក់ខាន​មិនបាន​រៀបចំ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី ២២ និង អន្តរជាតិ​លើក​ទី​៣៨ ក្ដី​តែ​ក៏មាន​ការចាត់តាំង​ឱ្យមាន​ការចុះ​សួរសុខទុក្ខ​នៅតាម​ម​ជ្ឈ មណ្ឌល​និង​ទីតាំង​រស់នៅរ​បស់បង​ប្អូន​មាន​ពិការភាព ព្រោះ​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការ ភាព​និង​សូម​លើកទឹកចិត្ត​ឱ្យ​ជនរួមជាតិ​យើង​ទាំងអស់​រួមគ្នា​បន្ត​លើកស្ទួយ​សុខុមាលភាព​ជន​មាន​ពិការភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់ វិស័យ​ពិការភាព​នៅ​កម្ពុជា​។​

​ស​ម្តេ​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ​នៃ​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ក្រុមប្រឹក្សា​សកម្ម ភាព​ជនពិការ ក្រុមការងារ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​និង​ធនធាន​ប្រកបដោយ​ការទទួល ខុសត្រូវ​ខ្ពស់​ក្នុងការ​រួមចំណែក​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ជន​មាន​ពិការភាព ដើម្បីឱ្យ​ពួកគេ​ទទួលបាន​សិទ្ធិ​ពេញលេញ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព យុទ្ធសាស្ត្រ​អី​ន​ឈាន់ “​ធ្វើឱ្យ​សិទ្ធិ​ក្លាយជា​ការពិត​” ។​

​ក្នុង​ស្មារតី​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​អំពាវនាវ​ដូចតទៅ​៖

​ទី​១- គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវយក​ផែនការ​យុទ្ធសាស្ត្រ ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣​ទៅ​អនុវត្ត​ប្រកប ដោយ​ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព​ដោយ​រៀបចំ​ផែនការ សកម្មភាព​និង​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​តាម​វិស័យ​របស់​ក្រសួង ស្ថាប័ន អង្គភាព​នីមួយៗ​។​

​ទី​២-​គ្រប់​ក្រសួង​ស្ថាប័ន​ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ហើយ​ផ្តល់​គ្រប់​លទ្ធភាព​ធ្វើយ៉ាងណា​ឱ្យ ជន​មាន​ពិការភាព​ទទួលបាន​ស​ម្ភា​រៈ ព័ត៌មាន​ស្តីពី​ការបង្ការ​និង​ការពារ​ជំងឺ​កូ​វីដ​១៩​។​

​ទី​៣- សូម​បងប្អូន​មាន​ពិការភាព​ទាំងអស់ រក្សា​វិធាន​សុខាភិបាល ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល សាប៊ូ​ឬ​ដែល​ឱ្យបាន​ខ្ជាប់​ខ្លួន នៅតាម​ទីកន្លែង​សាធារណៈ​នានា និង​នៅតាម​សហគមន៍​។​

​ទី​៤-​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ត្រូវ​លើកទឹកចិត្ត​ជន​មាន​ពិការភាព​ដែលមាន​លក្ខណសម្បត្តិ​និង​សមត្ថភាព​ឱ្យ បំពេញ​មុខងារ​តួនាទី​ទទួលខុសត្រូវ​ក្នុង​មុខតំណែង ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង​រាប់ទាំង​ការ បម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី​ជាដើម​។​

​ទី​៥- ត្រូវ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ីវិល រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំង អស់​ត្រូវអនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​និង ដោយ​ភ្ញាក់រលឹក​នូវ​កាតព្វកិច្ច​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល បម្រើ​ការងារ បន្ត​និរន្តរភាព​ការងារ​ដូច​អ្នកដទៃ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើក កម្ពស់​សិទ្ធិ​ជនពិការ​។​

​ទី​៦- ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ត្រូវ​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជន ពិការ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​និង​គោលនយោបាយ​ជាតិ​នានា​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សុខុមាលភាព​ដល់​បងប្អូន​មាន​ពិការភាព​គ្រប់​ប្រភេទ​និង​គ្រប់ កម្រិត​។​

​ទី​៧-​ត្រូវ​បន្ត​រៀបចំ​ការបង្ក​លក្ខណៈ​ងាយស្រួល​ចេញចូល​ទីកន្លែង​សាធារណៈ​សម្រាប់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​ដូចជា​ការរៀបចំ​ចំណត​យានយន្ត​ពិ​សេសស ម្រា​ប់​ជន​មាន​ពិការភាព​, ការធ្វើ​ជម្រាល​,​ការបំពាក់​ឧបករណ៍ ធ្នាក់​ដៃ ទ្វារ​, បន្ទប់ទឹក​ជន​មាន​ពិការភាព​, ការដាក់​ស្លាក​សញ្ញា​នានា​នៅតាម​ក្រសួង ស្ថាប័ន មន្ទីរ​ផ្លូវ ថ្នល់ ទីកន្លែង លំហែកាយ មជ្ឈមណ្ឌល​វប្បធម៌ កន្លែង​លេង​កីឡា កន្លែង​កម្សាន្ត គ្រឹះស្ថាន​អប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌល​សុខភាព​និង​មធ្យោបាយ​ដឹកជញ្ជូន ។​ល​។​

​ទី​៨- ក្រសួង​ព័ត៌មាន​ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន ព្រមទាំង​គ្រប់ ប្រព័ន្ធ​សារព័ត៌មាន​បង្កើន​ម៉ោង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ ទូលាយ ដោយមាន​ការបកប្រែ​ភាសា​សញ្ញា​ជាពិសេស​ព័ត៌មាន​ស្តីពី​ការ​រាតត្បាត​និង​វិធីសាស្ត្រ​ការពារ​ជំងឺ​កូ​វីដ​១៩​ដើម្បី​មនុ​ស្សគ​ថ្លង់​អាច​ទទួល​ព័ត៌មាន​បាន​ទាន់ ពេលវេលា ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular