Home ព័ត៌មានជាតិ សន្តិសុខ ស្លាប់​២​នាក់...

ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​២​ថ្ងៃ​ជាប់​គ្នា​

ដោយ ៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ យ៉ាងហោចណាស់​មនុស្ស​២​នាក់ បាន​ស្លាប់ និង​២​នាក់​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​២​ថ្ងៃ​ជាប់​គ្នា​។​

​ករណី​ទី​១​បានកើត​ឡើង នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ទី​៣​ស្ថិតនៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយ​សង្ស័យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បើក​ម៉ូតូ​មាន​ល្បឿន​លឿន ។​

​ជនរងគ្រោះ​មានឈ្មោះ​អើយ គ្រី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក (​រងរបួស​ធ្ងន់​)​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ​(Exceter) ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ​សែ ហេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​០២​នាក់​បាន​ជិៈ​ម៉ូតូ​០១​គ្រឿង​ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ​(Exceter) ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ពេលមកដល់​ចំណុចកើតហេតុ​ស្ពាន​ទី​៣​អាងទឹក​ត្រពាំងថ្ម ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក បាន​រេ​ចង្កូត​ទៅបុក​ក្បាលស្ពាន​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​គឺ​អ្នករួមដំណើរ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ភ្នំស្រុក ។ រីឯ​ម៉ូតូ​ខូចខាត​ធ្ងន់​។​

​ចំណែក​ករណី​ទី​២​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​រ៉ា​ចំការចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ រវាង​ម៉ូតូ និង​រថយន្ត​ធ្វើ​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ជនរងគ្រោះ​ឈ្មោះ​យិ​ម វៃ ភេទ ប្រុស អាយុ ៤០​ឆ្នាំ នៅ​ភូមិ​ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។​

​មុន​កើតហេតុ ជនរងគ្រោះ បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង​. 1X-6764 ក្នុង​ល្បឿន​លឿន​ដែរ​ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។ លុះ ដល់​ចំណុចកើតហេតុ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ទៅបុក​និង​រថយន្ត​ដឹក​ដី​មួយគ្រឿង ម៉ាក HOWO ពណ៌ ក្រហម ពាក់​ស្លាក​លេខ AT20.3-0803 ពីក្រោយ ដែល​ធើ្វ​ដំណើរ​ស្រប​ទិស​គ្នា ។​

​ចំណែក​អ្នកបើកបរ​រ​រថយន្ត ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ផង ក្រោយ​បើករថយន្ត​ទៅ​ទុក​នៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ ហើយក៏​គេចខ្លួនបាត់ ។​

​ម៉ូតូ​និង​រថយន្ត​នគរបាល​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular