Home ព័ត៌មានជាតិ នយោបាយ សម្តេច​ចក្រី ...

សម្តេច​ចក្រី ហេង សំរិន រំលឹក​ពីថ្ងៃ​២​ធ្នូ ក្នុងឱកាស​​ខួប​លើក​ទី​៤២ ឆ្នាំ​នៃ​ថ្ងៃកំណើត​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ជាមួយនឹង​រូបថត​សខ្មៅជា​ប្រវត្តិសាស្ត្រ​​ជាច្រើន​សន្លឹក​នៅ​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន កិត្តិយស​នៃ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​”​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​” ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។​

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​”(រូបថតផេកសម្តេចចក្រីហេងសំរិន)

​រណសិរ្ស​២​ធ្នូ ជា​កម្លាំង​មហាជន អ្នកស្នេហាជាតិ គ្រប់​និន្នាការ​នយោបាយ ដឹកនាំ​បង្កើត​ដោយ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​និង​ឥស្សរជន​ស្នេហា ជាតិ​ជាច្រើន​ទៀត ក្នុង​ការរំដោះ​ប្រទេសជាតិ​ចេញពី​របប​ខ្មែរ ប៉ុលពត​ប្រល័យពូជសាសន៍ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។​
​រណសិរ្ស ២​ធ្នូ មិន​ត្រឹមតែ​បាន​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ឱ្យ​ចាក​ផុតពី​មហន្ដរាយ នៃ​របប​អាវខ្មៅ ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​ជួយ​ស្ដារ កសាង និង​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​មានកា​រ​កែប្រែ​មុខមាត់​ថ្មី​ជា​បន្ដបន្ទាប់ រហូត​ទទួលបាន​សុខសន្តិភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃនេះ​។​
​មាន​២​ធ្នូ ឆ្នាំ​១៩៧៨ ទើប​មាន​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​មាន​៧ ខែមករា ឆ្នាំ​១៩៧៩ ទើប​មាន ថ្ងៃនេះ​។ ទំរាំ​មាន​ថ្ងៃនេះ យើង​បានធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ ឆ្លងកាត់​ការលំបាក ឧបសគ្គ​រាប់ម៉ឺន​ជំពូក​។ ឥស្សរជន​អតីត​យុទ្ធ​អ្នកស្នេហាជាតិ​យើង​រាប់មិនអស់ បាន​ពលី​កម្ម​អាយុ​ជី​ត​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ដោយ​មិន​ខ្លាច​នឿយហត់​និង​ស្តាយស្រណោះ​អាយុជីវិត​នោះ ឡើយ​។​
​សម្តេច​ចក្រី​ហេង​សំរិន​បានបញ្ជាក់​ជា​ចុងក្រោយ​ថា​”​ចូរ​យើងទាំងអស់គ្នា​រួមគ្នា​ការពារ​ថែរក្សា​សន្តិភាព​ដែល​យើង​ទទួលបាន​ដោយ​លំបាក​នេះ ឱ្យបាន​គង់វង្ស យូរ​រ​អង្វែង តរៀង​ទៅ ដើម្បី​ប្រទេសជាតិ​យើង​ទទួលបាន​ការអភិវឌ្ឍ​បន្តបន្ទាប់ ឈានទៅរក ភាពរុងរឿង​ដូច​អារ្យ​ប្រទេស ក្នុងពេល​ខាងមុខនេះ​៕​សរន​

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​”(រូបថតផេកសម្តេចចក្រីហេងសំរិន)

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​”(រូបថតផេកសម្តេចចក្រីហេងសំរិន)

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​”(រូបថតផេកសម្តេចចក្រីហេងសំរិន)ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​”(រូបថតផេកសម្តេចចក្រីហេងសំរិន)

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត ”​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​”(រូបថតផេកសម្តេចចក្រីហេងសំរិន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular