Home ព័ត៌មានអន្តរជាតិ តុលាការ​ថៃ​ព្...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​ពេល​តុលាការ​ត្រូវ​សំរេច​អំពី​កន្លែង​ស្នាក់នៅ​របស់​នាយក​រដ្ឋមន្ត្រី​និង​បាតុករ​ត្រៀម​ជួបជុំ​នៅថ្ងៃនេះ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​តុលាការ​ធម្មនុញ្ញ​ថៃ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ព្រមាន​ប្រឆាំងនឹង​«​ការរិះគន់​ថោកទាប​»​លើ​ការសំរេច​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​អាច​នឹង​នាំអោយ​នាយករដ្ឋមន្ត្រី​ថៃ​ចាក​ចេញពីផ្ទះ​របស់​លោក​ក្នុង​បន្ទាយ​ទាហាន​មួយ​។​

​នៅ​ថ្ងៃ​ពុធ​ទី​០២​ធ្នូ តុលាការ​នឹង​សំរេច​សាលក្រម អំពី​ថា​តើ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​រំលោភ​ច្បាប់​ទេ ការដែល​លោក​រស់​នៅក្នុង​ផ្ទះ​យោធា​មួយ ទោះជា​ការពិត​គឺ​ថា​អតីត​ឧត្តមសេនីយ៍​រូបនេះ​​លែង​ជា​មេ​យោធា​ទៀត​ក្តី​។​

​បើសិនជា​ចាញ់ក្តី នោះ​លោក​ប្រា​យុទ្ធ នឹង​ត្រូវ​ចាកចេញ​ពី​ទីតាំង​នេះ​។​

​ការកាត់ក្តី​នេះ​កើត​ឡើង​ក្រោយ​មាន​ការតវ៉ា​ប្រឆាំង​របស់​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អស់​ពេល​ជា​ច្រើន​ខែ​មក​នេះ​ដោយ​ទាមទារ​អោយ​លោក​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី ហើយ​ក្រុមគាំទ្រ​លទ្ធិ​​ប្រជាធិបតេយ្យ​មួយ​មាន​ផែនការ​ជួបជុំ​នៅ​ក្រៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​។​

​តែ​តុលាការ​បាន​សុំ​អោយ​ប្រជាជន​នៅ​ឆ្ងាយ​ពី​កន្លែង​កាត់ក្តី និង​បាន​ព្រមាន​ប្រឆាំង​ការរិះគន់​ធ្ងន់ធ្ងរ​ណាមួយ ដែល​នាំ​ដល់​ការចោទប្រកាន់​និង​ដាក់ទោស​ពួកគេ​។​

​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ក៏​ប្រឈម​បញ្ហា​ផ្លូវច្បាប់​រួចជាស្រេច​ទៅហើយ ដោយ​មេដឹកនាំ​ក្រុម​នេះ​ចំនួន​៥​នាក់​រង​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ចន្ទ​៕

ប្រា​យុទ្ធ កាលពី​មុន​បាន​និយាយថា គ្រួសារ​លោក​ត្រូវ​តែ​ស្នាក់​នៅក្នុង​ផ្ទះ​យោធា​ក្នុង​បន្ទាយ​ទាហាន​មួយ ដើម្បី​ហេតុផល​សន្តិសុខ​។​កាលពី​ថ្ងៃ​អង្គារ លោក​ហាក់​ធូរ​អារម្មណ៍​និង​ថា​លោក​នឹង​បញ្ជូន​មេធាវី​ទៅ​​ការពារ​ក្តី​នៅ​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular