ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានបើកម៉ូតូ ជ្រុលទៅបុករថយន្តដឹកដី ដែលកំពុងបើកឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរងរបួស បាក់ជើងខាងឆ្វេង កាលពីវេលាម៉ោង ៤ និង៤០ នាទី រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តបែនដឹកដី ចង្កូតស្ដាំ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2759 ចេញពីផ្លូវលំ រួចក៏ឆ្លងកាត់ផ្លូវជាតិលេខ១ បត់ឆ្វេង។ ពេលរថយន្ត បត់ជិតផុតទៅហើយ ក៏មានបុរសម្នាក់ បើកម៉ូតូម៉ាកហុងដា ឌ្រីម ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-3129 តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្ត ត្រង់ចំហៀងកង់ខាងក្រោយ ផ្នែកខាងឆ្វេង បណ្ដាលឱ្យម៉ូតូ ចូលក្រោមរថយន្ត។ ចំណែកអ្នកបើកម៉ូតូ បានរងរបួស បាក់ជើងខាងឆ្វេង ហើយបានត្រូវរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ច្បារអំពៅ ដឹកយកមកសង្គ្រោះភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌច្បារអំពៅ បានចុះដល់កន្លែងកើតហេតុ និងបានវាស់វែង យកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើករថយន្ត មកកាន់អធិការដ្ឋាន ខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V
បុរសម្នាក់ បើកម៉ូតូ បុករថយន្តដឹកដី កំពុងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យបាក់ជើងឆ្វេង
បុរសម្នាក់ បើកម៉ូតូ បុករថយន្តដឹកដី កំពុងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យបាក់ជើងឆ្វេង
បុរសម្នាក់ បើកម៉ូតូ បុករថយន្តដឹកដី កំពុងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យបាក់ជើងឆ្វេង