Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ឆក់​ទូរស័ព្ទ​ពី ស្ត្រី​ជនជាតិ​អង់គ្លេស បានសម្រេច​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ឆក់​ទូរស័ព្ទដៃ ពី​ស្ត្រី​ជនជាតិ​អង់គ្លេស បាន​ត្រូវ​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួន កាលពី​ម៉ោង ៦​និង​៥៥​នាទី យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ ១៧២​ហ្សិត​២ ផ្លូវ​ព្រះ​នរោត្តម ក្រុម​៣៨ ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ឈ្មោះ សោម ប៊ុន​ណា​រ៉ូ ភេទ​ប្រុស ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​ក្តុល ឃុំ​តា​ក្តុល ស្រុក​តាខ្មៅ ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ ឈ្មោះ Sabina ភេទ​ស្រី ជនជាតិ​អង់គ្លេស មុខរបរ អ្នកបកប្រែ​ភាសា​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​នរោត្តម ក្រុម​៣៧ ភូមិ​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ មុនពេល​កើតហេតុ​ការណ៍ ជនសង្ស័យ ជិះ​ម៉ូតូ​ចេញពីផ្ទះ មក​ឈប់​នៅ​ផ្លូវ​ច្រក​តូច​មួយ ក្បែរ​ផ្ទះ​ជនរងគ្រោះ រួច​ឃើញ​ជនរងគ្រោះ កំពុង​ឈរ​ចុច​ទូរស័ព្ទ តែម្នាក់ឯង​នោះ ជនសង្ស័យ ក៍​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ពី​ដៃ​ជនរងគ្រោះ បានសំរេច​។ ភ្លាមនោះ ជនរងគ្រោះ បាន​ស្រែក​ឆោ​ទ្បោ បង្ក​ការភ្ញាក់ផ្អើល ដល់​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល ទន្លេបាសាក់ ដែល​កំពុង​ល្បាត ក៍បាន​ដេញ​ឃាត់ខ្លួន ជនសង្ស័យ រួមទាំង​វត្ថុតាង នៅ​ចំណុច​មុខ​វត្ត​ថា​ន់ ផ្លូវ​នរោត្តម​។ បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ឆក់​ទូរស័ព្ទ​ពី ស្ត្រី​ជនជាតិ​អង់គ្លេស បានសម្រេច​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular