ដោយៈ ជា សីហៈ/ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន និងមន្ត្រីក្រសួង ទេសចរណ៍២០រូប រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ ៦រូបទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានអវិជ្ជមានជំងឺកូវីដ១៩។
ក្រសួងទេសចរណ៍បានអះអាងថា លោក ថោង ខុន មន្ត្រី រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ ដែលធ្វើឡើងលើកទី១ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
លោក ថោង ខុន និងមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាំថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ពុំបានប្រាស្រ័យទាក់ទងជាមួយគ្រួសារ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នោះឡើយ ប៉ុន្តែ ពួកគាត់បានចូលរួមផ្តល់អំណោយរថយន្ត ពន្លត់អគ្គីភ័យ ជូនអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕PC