Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ចោទប...

អាម៉េរិក​ចោទប្រកាន់​ចិន​ថា​រំលោភ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង តែ​សុំ​ផ្តល់​រង្វាន់​សំរាប់​ការបង្ហាញ​ភស្តុតាង​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​សហរដ្ឋ​អាម៉េរិក​កំពុង​ចោទប្រកាន់​ចិន​ថា «​រំលោភ​»​កាតព្វកិច្ច​របស់​ខ្លួន​នៅក្នុង​ការអនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​កូរ៉េខាងជើង និង​បាន​សុំ​ផ្តល់​ប្រាក់រង្វាន់​ដល់​ទៅ​៥​លាន​ដុល្លារ ចំពោះ​ព័ត៌មាន​អំពី​ការ​គេចវេស​ទណ្ឌកម្ម​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ទទួលបន្ទុក​កូរ៉េខាងជើង​លោក អា​ឡិច វ៉ុង បាន​ចោទប្រកាន់​ចិន​ថា ស្វះស្វែង​មិន​អនុវត្ត​របប​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​មាន​បំណង​ទាក់ទាញ​អោយ​កូរ៉េ​​ខាងជើង​បោះបង់​សព្វាវុធ​នុយក្លេអ៊ែរ​។​

​ជា​ការឆ្លើយតប លោក​បាន​ព្រមាន​អំពី​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​បុគ្គល​និង​អង្គភាព​ចិន​។​

​លោក​វ៉ុង បាន​និយាយថា ចិន​បាន​បន្ត​ទទួល​ពលករ​កូរ៉េខាងជើង​យ៉ាងតិច​២០.០០០​នាក់ ដោយ​រំលោភ​បំរាម​សហប្រជាជាតិ និង​ថា​នៅ​មួយឆ្នាំ​មកនេះ សហរដ្ឋ​អាម៉េរិក​បាន​សង្កេត​ឃើញ​នាវា​ជាច្រើន​ដឹក​​ធ្យូងថ្ម​និង​ទំនិញ​ក្រោម​ការ​ហាមប្រាម​ដទៃទៀត ចេញពី​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​ចិន នៅ​យ៉ាងតិច​៥៥៥​លើក​ខុស​គ្នា​ហើយ​ក្នុងចំណោម​ករណី​ជាង​៥០០​នេះ គ្មាន​អាជ្ញាធរ​ចិន​ណា​ចេញមក​ឃាត់​ចាប់​​ការនាំ​ចូល​ខុសច្បាប់​នេះ​ទេ​»​។​

​លោក​វ៉ុង​បាន​បន្តថា បច្ចុប្បន្ន​ចិន​ទទួល​អោយ​អោយ​ស្នាក់អាស្រ័យ​តំណាង​កូរ៉េខាងជើង​យ៉ាងតិច​២០​នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​សព្វាវុធ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ឬ​ធនាគារ​កូរ៉េ​ខាង​​ជើង ហើយ​បណ្តា​ក្រុមហ៊ុន​ចិន​បាន​បន្ត​ធ្វើ​ការរកស៊ី​ជាមួយ​បណ្តា​អង្គភាព​កូរ៉េខាងជើង​ដែល​ជាប់​ទណ្ឌកម្ម​សហប្រជាជាតិ ។​

​បើ​តាម​លោក​វ៉ុង ចិន​កាន់តែ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ខ្លួន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​នូវ​មុខទំនិញ​ដែល​ជាប់​បំរាម​សហប្រជាជាតិ រួម​មាន​អាហារ​សមុទ្រ វាយ​ន​ភ​ណ្ឌ ដែក គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម​​យានយន្ត ខ្សាច់​និង​គ្រួស​ថ្ម​។​

​វ៉ុង​បាន​និយាយថា ក្រសួងការបរទេស​អាម៉េរិ​ក បាន​បង្កើត​គេហទំព័រ​មួយ ដើម្បី​អោយ​ប្រជាជន​ផ្តល់​ព័ត៌មាន​អំពី​ការ​គេចវេស​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​ប្រាក់រង្វាន់​៥​លាន​ដុល្លារ​។​

​ចិន​តែង​និយាយថា ខ្លួន​គោរព​ទណ្ឌកម្ម​សហប្រជាជាតិ​អំពី​បញ្ហា​កូរ៉េខាងជើង ទោះជា​យ៉ាងណា ជាមួយ​រុស្ស៊ី​ខ្លួន​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អាចជួយ​បំបែក​ភាពទាល់ច្រក​ក្នុង​កិច្ច​​ពិភាក្សា​នុយក្លេអ៊ែរ​រវាង​អាម៉េរិក​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​៕

​ការចោទប្រកាន់​នេះ​កើតឡើង​ចំពេល​មាន​របាយការណ៍​ថា ចិន​បាន​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដល់​មេដឹកនាំ​កូរ៉េ​ខា​ជើង គីម ជុង​អ៊ុន​(រូបកណ្តាល)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular