Home កីឡា CL : Chelsea ...

CL : Chelsea និង Sevilla គ្មានអ្វី​ត្រូវ​លេង ខណៈ Dortmunt និង Man Utd ឈ្នះ​យប់​នេះ​នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​ដណ្តើម​ពានរង្វាន់​ក្របខ័ណ្ឌ Eufa Champions League រាត្រី​ថ្ងៃ​ពុធ​នេះ​ឈាន​ចូល​ជុំ​ទី​៥ នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ហើយ​យប់​នេះ​មាន​ការប្រកួត​ចំនួន ៨ គូ​នៅក្នុង​ពូ​ល E, F, G និង H ហើយ​ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​រួច​ហើយ​នោះ​រួមមាន Chelsea, Sevilla, Barcelona និង Juventus ។ ក្រុម​ដែល​ត្រូវ​ប្រឹង​ដាច់​ជើង​ចោល​យប់​នេះ​រួមមាន Dortmund, Lazio, Club Brugge, PSG, Man Utd និង Leipzig​។​

​ពូ​ល E ៖

​ជំនួប​យប់​នេះ​គឺ Krasnodar vs Rennes និង Sevilla vs Chelsea ។ ដោយហេតុ​ថា Sevilla និង Chelsea កក់​សំបុត្រ​យន្តហោះ​ទៅ​វគ្គ​បន្ទាប់ ឥឡូវ Krasnodar និង Rennes នៅសល់​តែ​កៅអី Europa League ប៉ុណ្ណោះ​ត្រូវ​ដណ្តើម​គ្នា​។ Krasnodar និង Rennes មាន​១​ពិន្ទុ​ដូចគ្នា ហើយ​ដោយហេតុ​ថា​ក្រុម​ទាំង​ពីរ​លែង​មាន​សម្ពាធ​អ្វី​តទៅទៀត យើង​រំពឹង​មានការ​ស៊ុត​បញ្ចូល​ទី​យ៉ាងហោចណាស់​ក៏​៣​គ្រាប់​ឡើង​ដែរ​។

Sevilla និង Chelsea ក៏​គ្មានអ្វី​ត្រូវ​លេង​ដែរ ប៉ុន្តែ​ពួកគេ​នឹង​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​១ ។ តាមរយៈ​ការធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​អង្គារ គ្រូបង្វឹក​របស់​ក្រុម​ទាំងពីរ​សុទ្ធតែ​មាន​បំណង​ដាក់​កីឡាករ​ក្មេងៗ​ឱ្យ​ចូល​លេង​ច្រើន​ដូចគ្នា ដូច្នេះ​យើង​រំពឹង​មាន​គ្រាប់​បាល់​ស៊ុត​ទៅវិញទៅមក មិន​សូន្យ​ស្មើ​ដូច​ជំនួប​ជើង​ទី​មួយ​នោះ​ទេ​។

​ពូ​ល F ៖

​ជំនួប​យប់​នេះ​គឺ Club Brugge vs Zenit និង Dortmund vs Lazio​។ Club Brugge លេង​បី​បួន​ប្រកួត​ចុង​ក្រោយ​មិន​ដែល​ស្គាល់​រសជាតិ​ឈ្នះ​ទេ ខណៈ Zenit អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​នៅ​សល់​ឱកាស​ដណ្តើម​កៅអី EL ហើយ​ពួកគេ​នឹង​ឆ្លៀតឱកាស​ដែល​ម្ចាស់ផ្ទះ​កំពុង​ធ្លាក់ចុះ​ទម្រង់​លេង ដើម្បី​យកឈ្នះ​ក្នុង​ការប្រកួត​នេះ​។

Dortmund ត្រូវការ​ឈ្នះ Lazio ដាច់ខាត​យប់​នេះ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​។ ប៉ុន្តែ​ក្រុម​លេខ​២ Lazio ក៏​មិន​អន់​ដែរ ព្រោះ​មាន​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោក​ដូច Dortmund ដែរ​។ ដោយហេតុ​ថា​ក្រុម​ណាមួយ​ដែល​ឈ្នះ​ថ្ងៃនេះ​នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ យើង​រំពឹង​ការប្រកួត​នេះ​នឹង​មាន​ការ​ភ័យ​ញាប់​ញ័រ​រៀងៗ​ខ្លួន ហើយ​ប្រៀប​ឈ្នះ​នឹង​បាន​ទៅ​ម្ចាស់ផ្ទះ Dortmund ។

​ពូ​ល G ៖

​ជំនួប​យប់​នេះ​គឺ Ferencvarosi vs Barcelona និង Juventus vs Dinamo Kiev​។ Barcelona និង Juventus បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​រួចជាស្រេច ហើយ​យើង​ត្រូវតែ​ទទួល​ស្គាល់​ថា​កម្រិត​លេង​របស់ Ferencvarosi និង Dinamo Kiev គឺ​នៅ​ក្រោម Barcelona និង Juventus ឆ្ងាយ​ណាស់​។ ថ្ងៃនេះ​យើង​រំពឹង​ក្រុម​យក្ស​អេ​ស្ប៉ាញ​និង​ក្រុមយក្ស​អ៊ីតាលី​បន្ត​ជ័យជម្នះ​ទៀត​។​

​ពូ​ល H ៖

​ជំនួប​យប់​នេះ​គឺ Istanbul BB vs RB Leipzig និង Manchester Utd vs PSG​។ Leipzig ត្រូវ​ឈ្នះ Istanbul ឱ្យបាន​យប់​នេះ ហើយ​បន់​ឱ្យ PSG ចាញ់ Man Utd ដើម្បី​ជំរុញ​ឱកាស​ជាប់​លេខ​២​។ Man Utd មិន​អាច​ចាញ់ PSG បានឡើយ បើ​ពុំនោះ​ទេ​រឿងរ៉ាវ​ទៅមុខទៀត​នឹង​កាន់តែ​ស្មុគស្មាញ​។ PSG ត្បិត​ជា​ក្រុម​ខ្លាំង​នៅ​បារាំង​មែន ប៉ុន្តែ​មាន​ប្រវត្តិ​ខ្សោយ​ជាមួយ​បិសាច​ក្រហម​ខ្លាំងណាស់ ។ ថ្ងៃនេះ Man Utd ដែល​ជំរុញ​ទឹកចិត្ត​ដោយ​ឱកាស​ទៅ​វគ្គ​បន្ទាប់​ជាមួយ​៣​ពិន្ទុ​ថ្ងៃនេះ នឹង​ព្យាយាម​យកឈ្នះ​លើ PSG ឱ្យខាងតែបាន​។​

​ការព្យាករណ៍ CL យប់​នេះ ៖
00:55 Istanbul BB 0-3 RB Leipzig
00:55 Krasnodar 1-3 Rennes
03:00 Club Brugge 0-2 Zenit St. Petersburg
03:00 Dortmund 3-0 Lazio
03:00 Ferencvarosi 1-3 Barcelona
03:00 Juventus 4-1 Dinamo Kiev
03:00 Manchester Utd 2-1 PSG
03:00 Sevilla 2-2 Chelsea

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular