Home ព័ត៌មានជាតិ សេដ្ឋកិច្ច ថ្ងៃ២ធ្នូនេះច...

ថ្ងៃ២ធ្នូនេះចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រលើផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ

ដោយៈប.ខុន/ភ្នំពេញៈគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្នុងព្រះសីហនុ បានចាប់ផ្តើម អ៊ុតកៅស៊ូបេទីមីន័រ កម្រាស់០.០៧ម៉ែត្រ     បន្ថែមពីលើបេតុង ដែល បាន ចាក់ រួចជាបន្តបន្ទាប់មាន កម្រាស់ ០.២៥ម៉ែត្រ នៅថ្ងៃទី២ខែធ្នូនេះ   ក្រោយពីថ្ងៃ បើកការ ដ្ឋាន សាងសង់ជាផ្លូវការ   ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាល ពីថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ ២០១៩រួចមក។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនី កម្មនិងសំណង់និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងនិង អភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រកម្ពុជា  អមដំណើរដោយលោក  គួច ចំរើន  អភិបាលខេត្តព្រះសីហនុ  បានអញ្ជើញពិនិត្យមើលការអ៊ុតកៅស៊ូបេទីមីន័រ ជាផ្លូវការពីលើផ្លូវបេតុងទាំង៣៤ ខ្សែ នៅថ្ងៃទី២ខែធ្នូនិងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះ ដោយ អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួង សុខាភិបាលក្នុងពេលដែលជំងឺងឺកូវីដ១៩ កំពុងឆ្លង រាលដាលនៅក្នុងសហគមន៍។

លោក គួច   ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅ ថ្ងៃទី២ខែធ្នូថ្ងៃនេះគឺជាថ្ងៃ​បើក​ការដ្ឋានអ៊ុត​កៅស៊ូបេទីមីន័រជាផ្លូវការ លើផ្លូវដែលបានចាក់បេតុងរួចទាំង៣៤ខ្សែ ដោយមាន​ការ​អញ្ជើញ​ពិនិត្យ​មើលពី លោកឧបនាយករដ្ឋមន្ត្រី ជាសុរ៉ា។ ការងារអ៊ុតកៅស៊ូថ្ងៃនេះមានក្រុមហ៊ុនចំនួនបី ចំពោះក្រុមហ៊ុន​ដែលទទួលគម្រោងអ៊ុតបេទីមលើផ្លូវទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ មានចំនួន៣​ក្រុមហ៊ុនគឺ១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលអ៊ុតបេទីម ផ្លូវចំនួន០៥​ខ្សែ,.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន១២ខ្សែនិង.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ខ្សែបានដំណើរការព្រមគ្នា ដែលតាមការគ្រោងធ្វើបានរួចរាល់នៅក្នុងមុនបុណ្យចូល ឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខ។

 តាមរបាយការរបស់គណៈកម្មាធិការជាតិគ្រប់គ្រង  និង អភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជាស្តីពីការស្ថាបនា​ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុគិតត្រឹមថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០   សម្រេចបានលទ្ធផលដូចជា​ការងារ​ចាក់បេតុងផ្លូវសម្រេចបាន ១០០ ភាគ រយការងារដាក់លូតាមផ្លូវសម្រេចបាន១០០ ភាគរយ , ការងាររៀប ចំ ប្រព័ន្ធលូរណបសម្រេចបាន ៩៥,៨៣ភាគរយ , ការងាររៀបខឿនក្រានីតសម្រេច បាន៩១,៦៧ភាគរយ   , ការងាររៀបចំកម្រាលក្រានីតសម្រេចបាន ៨៣,៩៦ភាគរយ  ,  ការងារដំឡើងបង្គោលភ្លើង​តាមដងផ្លូវ​សម្រេច​បាន៩៨,០៥ភាគរយ  , ការ ងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន៩១,២៥ភាគរយ   ,   ការងារដាំដើម ឈើសម្រេចបាន៨៤,៨៧ភាគរយ។

កូនឈើនិងផ្កា  ដែលត្រូវដាំនៅតាមគម្រោងសាងសង់ផ្លូវ៣៤ខ្សែ នៅខេត្ត ព្រះសីហនុគិតត្រឹមថ្ងៃទី២៨ខែ​វិច្ឆិកាឆ្នាំ២០២០ មានចំនួន១០ប្រភេទ  ដូចជាដើម រាជព្រឹក្សចំនួន៣.២៥០ដើម ដាំបាន៥០,៤៦ភាគរយ ,ដើមចា ចំនួន៣.៦៣៥ដើម ដាំបាន៧៦,០៤ភាគរយ,ដើមនាងនួង៤.១៥០ដើមដាំបាន ២៥,២០ភាគរយ, ដើម ធ្នង់​១.៦០០ដើម ដាំបាន៦២,៣៨ភាគរយ,     ដើមឥន្ទនេល.៩៨២ដើម ដាំបាន ៥០,៣៥ភាគរយ , ដើមរំដួល ចំនួន​២៥០ដើម ដាំបាន ៦៣,២០ភាគរយ , ដើមបូរ ព្រឹក្ស ចំនួន៥២០ដើម ដាំបាន៥៩,៨១ភាគរយ ,ដើម​ផ្កាក្រដាស ចំនួន ៣៨.១៥០ ដើម ដាំរួចមួយភាគរយ  , ដើមក្ងោកចំនួន៧៥០ដើម ដាំរួច៥៨,១៣ភាគរយ  និង ដើមឈើចម្រុះចំនួន១.០៤០ដើម ដាំបានចំនួន៤៣,៩៤ភាគរយ។

 រំលឹកឱ្យដឹងថាផ្លូវចំនួន៣៤ខ្សែដែលកំពុងបន្តសាងសង់នៅក្នុងខេត្តព្រះសីហនុ មានប្រវែង សរុបជាង៨០គីឡូម៉ែត្រ   ធ្វើការសាងសង់ដោយក្រុមហ៊ុនចំនួន   រួមមានក្រុមហេងសម្បត្តិ,​ក្រុមហ៊ុន SCE, ក្រុមហ៊ុន​សាជីវកម្ម​ពិស្ណុការអន្តរជាតិក្រុមហ៊ុនK.B.H Construction Co.,LTD , ក្រុមហ៊ុនVT Engineering  Construction , ក្រុមហ៊ុនរ៉ូ យ៉ាលមេគង្គខស្ត្រាក់សិន & ឌីវើឡុបមែន  ,កងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀម រាបនិងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ។

 គម្រោងសាងសង់ផ្លូវខាងលើនេះបានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្កមហាសេនាបតីតេជោ  ហ៊ុនសែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ២០១៩ ជាគម្រោងលើកឡើងដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា   ដែលមានលោកឧបនាយក រដ្ឋមន្ត្រី ជា   សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់  ជា ប្រធានតាំងពីឆ្នាំ២០១៨ សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular