Home ព័ត៌មានជាតិ សង្គម ក្រុមការងារ​ក...

ក្រុមការងារ​កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល​នាំ​អំណោយ​និង​ចុះសួរសុខទុក្ខ​គ្រួសារ​មួយ​ទើបនឹង​សម្រាលកូន​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល បាន​ចាត់តាំង​ឱ្យ​តំណាង​ចុះទៅ​សួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ឯក ទឹម ចន្ថា ជា​ជំនួយការ​អាវុធហត្ថ​ខណ្ឌ​កំបូល ដែល​ប្រពន្ធ​គាត់ ទើបនឹង​សម្រាលកូន កំពុង​សម្រាក​ថែទាំ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​កាលពី​ថ្ងៃទី​១​ធ្នូ​នេះ​។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះដែរ ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ២០០.០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​), ទឹកដោះគោឆៅ​២​យួរ​, ទឹក​សុ​ទ​១​កែស ទៅជូន​មិត្ត ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular