ដោយ: ភ្នំស្វាយ / កំពង់ធំ: កម្លាំងជំនាញផ្នែកបាលព្រៃឈើសណ្តាន់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១ខែធ្នូឆ្នាំ២០២០ បានស្ទាក់ចាប់គោយន្តកន្ទ្រៃពីរគ្រឿង ដឹកឈើល្មើសច្បាប់ រួមមានប្រភេទឈើ កកោះ និងឈើទាល ដែលដឹកចេញពីភូមិរងខ្នាយ ឃុំមានរិទ្ធ លុះមកដល់ត្រង់ចំណុច តំបន់អូរក្រញូង ឃុំសុចិត្រ ស្រុកសណ្តាន់ ទើបស្ទាក់ចាំបាន។
លោក ឃិន វណ្ណៈ នាយរងផ្នែកបាលព្រៃឈើសណ្តាន់បានដឹកនាំការស្ទាក់បង្ក្រាបនេះ។ លោកបានបន្តថា៖ ការបង្ក្រាបបាននេះ ក៏មានកិច្ចសហការការផ្តល់ព័ត៌មានពីអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋដែរ។
ប៉ុន្តែករណីមានរថយន្តធំៗដឹកឈើដែរ តែមិនត្រូវបានបង្ក្រាបនោះ សមត្ថកិច្ចថា៖ ឈើទាំងនោះមានអាជ្ញាប័ណ្ណ ហើយបានប្រកាសមុន៕