Home ព័ត៌មានជាតិ សង្គម ម៉ាស​១​លាន​រប...

ម៉ាស​១​លាន​របស់​សម្តេច​តេ​ជោ​, រដ្ឋបាល​រាជធានី​នឹង​បន្ត​ចែក​ទៅ​សហគមន៍​ប្រជាពលរដ្ឋ​ក្រីក្រ ផ្លូវ​សាធារណៈ តាម​ទីប្រជុំជន និង​តាម​ផ្សារ​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ម៉ាស​សម្រាប់​ពាក់​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រគល់ជូន មកដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១​ធ្នូ​ចំនួន​១​លាន​ម៉ាស​ជា​លើក​ទី​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ចែកចាយ​បន្ត​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​មិនមាន​ពាក់​ម៉ាស​និង​ចែក​ជូនទៅ​សមត្ថកិច្ច​ទាំង​២​ភេទ ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ ពាក់​ការពារ​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ជំងឺ​នេះ​បាន​រាលដាល​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ហើយ​នោះ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក នា​ព្រឹក​ថ្ងៃទី​០២​ខែធ្នូ​នេះ​ថា សម្រាប់​ម៉ាស​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ផ្តល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ ដែល​ពួកគាត់​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​យក​ម៉ាស​ទាំងនេះ ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​សាធារណៈ ខណៈពេល​ពួកគាត់​ធ្វើ​ចរាចរណ៍​មិនមាន​ពាក់​ម៉ាស​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​ប្រគល់​ម៉ាស​នេះ​ទៅ​ឲ្យ​កងកម្លាំង​ទាំង​២​ប្រភេទ មានដូចជា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​កងកម្លាំង​យើង​បន្ត​ការចែកជូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ​នៅតាម​ដងផ្លូវ​ជាមួយនឹង​ការណែនាំ​ពួកគាត់​ឲ្យ​ពួកគាត់ មានការ​ប្រុងប្រយ័ត្ន ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​។ លោក​បញ្ជាក់ទៀតថា​៖ ម៉ាស​ទាំងនេះ រដ្ឋបាល​រាជធានី​បន្ត​ចែក​ទៅដល់​សហគមន ប្រជាពលរដ្ឋ​ក្រីក្រ ស​ចែក​តាម​ដងផ្លូវ​សាធារណៈ តាម​ទីប្រជុំជន​និង​តាម​ផ្សារ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ម៉ាស​ចំនួន​២​លាន​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន បានប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​លើក​ទី​១​កាលពី​ថ្ងៃទី ១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ហើយ​ដល់ពេលនេះ​សម្ដេច​តេ​ជោ នៅបាន​បន្ត​ផ្តល់ជូន​ចំនួន​១​លាន​ម៉ាស​ទៀត​មក​រដ្ឋបាល​រាជធានី ដើម្បីឱ្យ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​មកប្រើប្រាស់ ក្នុងការ​រួមគ្នា​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ​-១៩ ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ចូលដល់​សហគមន៍​នាពេលនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular