Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​ព្រមា...

មន្ត្រី​ព្រមាន​ជនខិលខូច​ត្រូវ​ដកខ្លួន​ថយ​ឲ្យ​ឆ្ងាយ​ជាបន្ទាន់ ពី​ដី​ទំនាស់​និង​ដំណើរការ​អភិវឌ្ឍន៍​ស្រុក​ម៉ាឡៃ​

ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ មន្ត្រី​ព្រមាន ជនខិលខូច​អ្នក​នៅ​ពី​ក្រោយខ្នង​ត្រូវ​ដកខ្លួន​ថយ​ឲ្យ​ឆ្ងាយ​ជាបន្ទាន់ ពី​ដី​ទំនាស់​និង​ដំណើរការ​អភិវឌ្ឍន៍​ស្រុក​ម៉ាឡៃ​។ មន្ត្រី​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ធ្ងន់​ធ្ងន់​ដូច្នេះ ក្នុង​ពិធីសែនក្រុងពាលី​លើ​ការដ្ឋាន និង​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន ដល់​ក្រុមការងារ​ធ្វើ​ការចុះវាស់វែង​ដីធ្លី ការ​បោសសម្អាត​មិន​និង​យុទ្ធ​ភ័​ណ្ឌ ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០ នៅក្នុង​ចំណុច​បឹង​ជង្រុក និង​ចំណុច ៦៧១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​សូមជម្រាបថា ការវាស់វែង​ដីធ្លី ការ​បោសសម្អាត​មិន​និង​យុទ្ធ​ភ័​ណ្ឌ និង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ខាងលើ គឺ​ត្រៀម​ជូន​ជូន​ប្រជាពលរដ្ឋ​ចំនួន ១.២០០​គ្រួសារ ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ​បាន​ថ្លែង ហើយ​បន្ត​ដឹកនាំ​បាន​ចុះ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​ថ្មី សម័យ​តេ​ជោ​សន្តិភាព ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ជា​អ្នកបង្ក និង​អ្នករងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ខាងលើ​។​

​ក្នុង​ពិធី​មាន​សែន​ជ្រូក​ខ្វែ​ផង​នោះ ក៏មាន​លោក លី សារី អភិបាលរង​ខេត្ត តំណាង​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្រុមការងារ​ចម្រុះ​ខេត្ត ស្រុក ឃុំ ភូមិ សមត្ថកិច្ច​កងកម្លាំង​ទាំង​៣​ប្រភេទ និង​កម្លាំង​សុ​ី​ម៉ាក រួមជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ។​

​លោកនាយក​រង​ខុ​ទទ​កាល័យ​បន្តថា​៖ ដោយ​គោរព​តាម​ការដាក់​ទិសដៅ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់​ក្រុមការងារ បាន​សកម្ម​បន្តធ្វើ​សកម្មភាព​សម្របសម្រួល ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​នៅ​ចំនុច​នោះ ហើយ​ភ្លាមៗ ត្រូវ​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​ថ្មី​ភ្លាមៗ​ផងដែរ ។​

​លោក​បាន​ព្រមាន​ថា ៖ ជនខិលខូច​ដែល​តែង ហើយ​ប៉ុនប៉ង​បង្ករ​បញ្ហា​ទៀត​ទីនេះ ប្រញាប់​ដកខ្លួន​អោយ​ឆ្ងាយ ឈប់​លូកលាន់ ឈប់​រាំងស្ទះ​ដំណើរការ​អភិវឌ្ឍន៍​នៅ​តំបន់​ទំនាស់​ដីធ្លី​នៅទីនេះ នៅ​កន្លែង​ផ្សេងទៀត នៅ​ស្រុក​ម៉ាឡៃ ។​

​សូម​លឹក​ថា​៖ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជិត​១០​ឆ្នាំ នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជាគោលការណ៍ បន្ទាប់ពី​ប្រតិបត្តិ​អស់​រយៈ​ជាង​១​ខែ (​ពី​ចុងខែ​តុលា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០២០)​។ គឺ​ការចុះ​សម្របសម្រួល​ដោយ​ក្រុមការងារ​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ និង​ក្រុមការងារ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ស្រុក​ម៉ាឡៃ កងកម្លាំង បាន​ដឹកនាំ និង​សហការគ្នា​អនុវត្ត​ផ្ទាល់​បំពេញការងារ​ទាំងយប់ ទាំង​ថ្ងៃ រួមទាំង​ថ្ងៃ​ឈប់សម្រាក ។​

​ក្នុងនោះ ក៏​ប្រើ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ក្នុងនាម​បេះដូង​ខ្មែរ​តែមួយ ជាមួយនឹង​រិះរក​គ្រប់​មធ្យោបាយ ប្រើប្រាស់​គ្រប់​លទ្ធភាព ធ្វើការ​សម្របសម្រួល ចំពោះ​ភាគី​ទំនាស់​អោយ​ទួល​យក​កិច្ចព្រមព្រៀង​បញ្ចប់ទំនាស់​។​

​ពោលគឺ​ពលរដ្ឋ​១.២០០​គ្រួសារ ពាក់ព័ន្ធ​លើ​ផ្ទៃ​ទំនាស់​ជាង​៣០០​ហិច​តា នៅក្នុង​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ បាន​ស្រុះស្រួល​តាម​មន្ត្រី​ក្រុមការងារ ហើយនឹង​ទទួលបាន​ដី​វិញ​ក្នុងនាម​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​។​

ហើយ​ជា​ចំណងដៃ​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន ស​ម្តេចក៏​សម្រេច​បង្កើត​តំបន់​អភិវឌ្ឍន៍​នេះ​អោយ​ក្លាយទៅជា​តំបន់​ទីប្រជុំជន មានការ​បោស​ស​ម្អា​តិ​មីន កសាង​ហេ​ដ្ឋា​រចនា​ស​ម្ពូ​ន្ធ ផ្លូវ ភ្លើង ទឹក សាលារៀន មណ្ឌល​សុខភាព បង្គន់​អនាម័យ ទឹកស្អាត ដី​ដាំ​ដុះ លំនៅឋាន ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular