Home ព័ត៌មានជាតិ សង្គម នៅ​ភ្នំពេញ​មា...

នៅ​ភ្នំពេញ​មាន​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័កជាង២០ទីតាំង

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​០២​វិច្ឆិកា​នេះ​ថា សម្រាប់​រាជធានី​ភ្នំពេញ​យើង​មាន​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ជាច្រើន​កន្លែង ដែល​កន្លែង​ទាំងនេះ​រៀបចំឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួងសុខាភិបាល​។​

​លោក​បន្តថា​ មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងនេះ មានដូចជា​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង សាលា​ហ៊ុន សែន​ពោធិចិនតុង ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ វិទ្យាល័យ​ហ៊ុន សែន​១០០​ខ្នង ក្នុង​ខណ្ឌ​សែន សុខ ។​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំង​៣​កន្លែង​នេះ គឺ​ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ដោយ​មិន​គិត​ប្រាក់​។ ដោយឡែក​យើង​ក៏មាន​សណ្ឋាគារ មួយចំនួនធំ​ទៀត​ប្រមាណ​ជា​២០​ទីតាំង​ទៀតផង​ដែរ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​ជនបរទេស ដោយ​ត្រូវ​ចំណាយ​ថវិកា​។ បន្ថែម​ពីលើ​នេះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាននិងកំពុង​សាងសង់​អគារ​សំរាប់ធ្វើ​ច​ត្តា​ឡី​ស័ក​មួយកន្លែង​ទៀតផង​ដែរ នៅតាម​ផ្លូវ​ឡុង​ឈិន ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដែលមាន​អាគារ​ចំនួន​៦ ក្នុងនោះ​មាន​ទាំង​អគារ​សំរាប់​គ្រូពេទ្យ​និង​អគារ​សំរាប់​ក្រុម​សន្តិសុខ​ផងដែរ​។ លោក​បញ្ជាក់ថា​អគារ​សម្រាប់ធ្វើ​ច​ត្តា​លី​ស័ក​នេះ មកដល់ពេលនេះ ការស្ថាបនា​ស្ទើរ​រួចរាល់ ១០០%​ហើយ ពោលគឺ​នៅក្នុង​ដំណាច់​ខែធ្នូ​នេះ អាគារ​សម្រាប់ធ្វើ​ច​ត្តា​ឡឺ​ស័ក​នេះ​នឹង​រួចរាល់​១០០​ភាគរយ​។​

​លោក​បញ្ជាក់​បន្ថែមថា​ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យើង​នឹងធ្វើ​ការសាងសង់​អាគារ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​ផងដែរ តែ​លោក​មិនបាន​បញ្ជាក់ថា​នៅ​ទីតាំង​ណា​នោះទេ​។​

​គួរ​បញ្ជាក់ថា​៖ យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ពិធី​បើក ការដ្ឋាន​សាង​ស និង កែលម្អ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​បងប្អូន​ប្រជាជនក្រីក្រដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល សំរាប់​រយៈពេល​១៥​ថ្ងៃ មានន័យថា ក្នុង​មួយ​ថ្ងៃ​២​ម៉ឺន​រៀល​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular