Home កីឡា ឡេវី​ស ហា​មី​...

ឡេវី​ស ហា​មី​ល​តុ​ន តេស្ត​វិជ្ជ​មានកូ​វីដ​១៩ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ឈ្នះ​ការប្រណាំង​រថយន្ត​ក្របខ័ណ្ឌ Bahrain Grand Prix

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដូវ​កាល​បំបែក​ឯតទគ្គ​កម្ម​របស់លោក ឡេវី​ស ហា​មី​ល​តុ​ន អាច​នឹងត្រូវ​បញ្ចប់​បន្ទាប់ពី​គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​។​

​ម្ចាស់​ជើងឯក​ពិភពលោក ៧ សម័យ​រូបនេះ​ពិតជា​ខកចិត្ត​យ៉ាងខ្លាំង​ដែល​ខកខាន​ការប្រកួត​ក្របខ័ណ្ឌ Sakhir Grand Prix នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នៅ​ប្រទេស​បា​រ៉ែ​ន កន្លែង​ដែល​គាត់​អាច​នឹង​ត្រូវ​ជំនួស​ដោយ​អ្នក​បើក​ឡាន​សញ្ជាតិ​អង់គ្លេស ច​ច រូស​សែ​ល របស់​ក្រុម​ប្រណាំង​ឡាន Williams ខណៈ​ការចូលរួម​របស់​គាត់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងរដូវ​កាល​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ីនៅ​ចុង​សប្តាហ៍​បន្ទាប់មួយ​ទៀត​ក៏​ស្ថិត​ក្នុង​មន្ទិលសង្ស័យ​ដែរ​។​

​ហា​មី​ល​តុ​ន ដែល​មាន​រោគសញ្ញា​ស្រាល​និង​មាន​សុខភាព​ល្អ​ធម្មតា កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ឯ​សណ្ឋាគា​ររបស់​គាត់​រយៈពេល ១០ ថ្ងៃ ដែល​មានន័យថា គាត់​ទំនងជា​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទីក្រុង​អា​ប៊ូ​ដា​ប៊ីទេ​។​

​ដោយសារ​ការ​រឹតបន្តឹង​កូវី​ដ​១៩ អ្នក​ប្រណាំង​រថយន្ត Formula One ទាំងអស់ នឹង​ធ្វើដំណើរ​ទៅ​ទី​នោះ​ពី​បា​រ៉ែ​ន​នៅ​ថ្ងៃ​ចន្ទ​ទី ៧ ខែ​ធ្នូ ដែល​បន្ទាប់ពី​នោះ​ប្រទេស​ទាំងមូល​នឹង​ត្រូវ​បិទ​៕

ហា​មី​ល​តុ​ន​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular