ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដុល្លារ​
(​ដុល​-​ឡា​)
នាមសព្ទ​
(​អ​. Dollar) ឈ្មោះ​រូបិយវត្ថុ​របស់​សហរ​ដ្ឋ​អាមេរិក ។​

​ប្រេសិត​
​គុណសព្ទ​
( សំ​.; បា​. បេ​សិត ) ដែល​គេ​បញ្ជូន​, ដែល​ត្រូវគេ​ចាត់​ប្រើ ។ ន​. វរជន​ដែល​រដ្ឋាភិបាល​ចាត់​បញ្ជូន​ទៅកាន់​ប្រទេស​ដទៃ ដើម្បី​ទាក់ទង​ប្រាស្រ័យ​កិច្ចកា​ផ្សេងៗ​, ទូត​, អ្នក​នាំសារ ( បារ​. Envoyé ) ។ ប្រេសិត​វិសាមញ្ញ ( ប្រេសិត​-​វិ​សា​ម៉ាញ់ ) ទូត​ដែល​រដ្ឋាភិបាល​បញ្ជូនទៅ​កាន់​ប្រទេស​ដទៃ ដើម្បី​ចរចា​កិច្ចការ​សំខាន់​ពិសេស​ប្លែក​ពី​ធម្មតា ( បារ​. Envoyé extraordinaire ) ។​

ភារធារី​
(​ភារៈ​–)
​នាមសព្ទ​
( បា​. ) មន្ដ្រី​ជា​ជំទប់​នៃ​ឯកអគ្គរាជទូត ឬ​ឯកអគ្គរដ្ឋទូត មាន​នាទី​បំពេញ​មុខការ​ក្នុង​អង្គទូត​ជា​ជំនួស​ក្នុងករណី​ដែល​អគ្គរាជ​​ទូត​ឬ​ឯកអគ្គរដ្ឋទូត​មិន​នៅ​, មន្ដ្រី​ក្នុង​អង្គទូត​ដែល​ទទួលភារៈ​កាន់កាប់​កិច្ចការ​ជា​ជំនួស​ឯកអគ្គរាជទូត​ឬ​ឯកអគ្គរដ្ឋទូត ( បារ​. Chargé d’affaires )

ផលិតកម្ម​
(​ផៈ​លិ​តៈ​—)
នាមសព្ទ​
( បា​. ផលិត + កម្ម ) ការបង្កើត​ផល​, ការធ្វើ​ឲ្យ​បាន​ផល​, ការបង្ហាញ​ឬ​បញ្ចេញ​ផល​ឲ្យ​ឃើញជាក់ស្ដែង​, អំពើ​ដែល​នាំ​ឲ្យ​បានសម្រេច​ផល ( បារ​. Production )

ផលិតផល​
(​ផៈ​លិ​តៈ​ផល់​)
នាមសព្ទ​
( បា​. សំ​. ផលិត + ផល ) ផល​ដែល​ធ្វើបាន​សម្រេច​ហើយ គឺ​ផល​ដែល​កើត​បានមកពី​ការប្រកបមុខរបរ​ផ្សេងៗ មាន​កសិកម្ម​និង​ឧស្សាហកម្ម​ជាដើម ( បារ​. Produit ) ។​