ដោយៈ សុផល / ភ្នំពេញៈ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កុមារមានជំងឺ ចំនួន ៥៣.៥២៩ នាក់ បានទទួលការពិនិត្យ ពិគ្រោះព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះ កុមារមានជំងឺធ្ងន់ធ្ងរ ចំនួន ១០.៨៩០ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ព្រមទាំងកុមារ មានជំងឺគ្រុនឈាម ៣១២ នាក់ និងកុមារចំនួន ៨៦ នាក់ មានជំងឺគ្រុនឈិកទៀត។
ប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងទៀតថាៈ កុមារចំនួន ៩០នាក់ ដែលមានជំងឺបេះដូង ពីកំណើត បានទទួលការវះកាត់បេះដូង ខណៈកុមារចំនួន ២.៤៣៦ នាក់ បានទទួលការវះកាត់ ។ ចំណែកស្ត្រីមានផ្ទៃពោះ ចំនួន ១២.១២៣ នាក់ បានមកពិនិត្យ តាមដានផ្ទៃពោះ និងព្យាបាល នៅមន្ទីរសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងសម្រាលកូន បានចំនួន ២.១៩៨នាក់៕PC