ដោយៈ រ៉ាម៉ន/ភ្នំពេញៈ នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានីភ្នំពេញ ជាមួយនឹង កងកម្លាំងសមត្ថកិច្ចប៉ូលិស និងអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌសែនសុខ បានចុះចែកម៉ាស ជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ២៧១ ត្រង់ស្ថានីយ៍ប្រេងតូតាល់ ទល់មុខមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ម៉ាសដែលអភិបាលរាជធានីភ្នំពេញ ចែកនេះ ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានប្រគល់មក រដ្ឋបាល រាជធានីភ្នំពេញ ចំនួន១លានម៉ាស បន្ថែមទៀត កាលពីយប់ថ្ងៃទី១ ធ្នូនេះ ។ ដោយឡែក កាលពីថ្ងៃទី ១១ ខែវិច្ឆិកា កន្លងមកនេះ សម្តេចបានប្រគល់មកចំនួន ២ លានម៉ាសរួចម្តងមក ហើយ មកដល់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ បានចាត់ចែងបន្ត ទៅឲ្យប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ នៅតាមមូលដ្ឋាន ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមផ្លូវសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ ១៩ ខណៈដែលបាន កំពុងរាតត្បាត ចូលដល់សហគមន៍ ហើយនោះ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមពាក់ម៉ាស លាងដៃនឹងសាប៊ូ ជែល អាកុល និងអនុវត្តវិធាន ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ទាំងអស់គ្នា៕PC