Home ព័ត៌មានជាតិ សេដ្ឋកិច្ច រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​បង្កើន​ការយកចិត្តទុកដាក់​លើ​ជនពិការ​


​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ហើយ​រៀបចំ​អនុវត្ត​ទៅតាម​ចក្ខុវិស័យ​ច្បាស់លាស់​ធ្វើយ៉ាងណា​ឲ្យ​ជនពិការ​ភាព​និង​ក្រុមគ្រួសារ​មានគុណ​ភាព​ជីវិត​ល្អ​និង​ចូលរួម​យ៉ាងសកម្ម​ពេញលេញ​ស្មើភាព​គ្នា​ក្នុងសង្គម​ដែលមាន​ការគោរព​សិទ្ធិមនុស្ស​និង​សេចក្តីថ្លៃថ្នូរ​ព្រមទាំង​មានការ​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​ក្នុង​គ្រប់​វិស័យ​និង​ការអភិវឌ្ឍន៍​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នៅក្នុង​សារ​អបអរ​ទិវា​ជនពិការ​ជាតិ​និង​អន្តរជាតិ​នៅ​ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២០ ថា រាជរដ្ឋាភិបាល មាន​បេសកកម្ម​រួមគ្នា​មួយ​គឺ​ជំរុញ​ការចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ សង្គម​ស៊ីវិល អង្គការ​ជនពិការ នានា​ដើម្បី​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​នៅក្នុង​ផែនការ​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឈានទៅ​សម្រេចបាន​នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​ប្រកបដោយ​ចីរភាព​។

​សម្តេច​តេ​ជោ​បាន​បន្តថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ពិការភាព​ឆ្នាំ ២០១៩ -២០២៣ ដោយបាន​គិត​យ៉ាង​ល្អិតល្អន់​អំពី​ការដោះស្រាយ​ជូន​ជន​មាន​ពិការភាព​ដើម្បី​បង្កើន​ការងារ​និង​សន្តិសុខ​សេដ្ឋកិច្ច​ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ​សមស្រប​និង​ពង្រីកពង្រឹង​អាជីព​និង​មុខរបរ​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​បាន​សម​រម្យ​ជូន​ជនពិការ​ភាព​។​

​សម្តេច​តេ​ជោ​បាន​បន្តថា ទន្ទឹមនឹងនេះ​ការផ្ដល់​លទ្ធភាព​ទទួលបាន​ការ​អប់រំ​និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ជំនាញ​និង​វិជ្ជាជីវៈ​វគ្គ​ការលើកកម្ពស់​ការអប់រំ​ដោយ​ជន​មាន​ពិការភាព​ប្រកបដោយ​គុណភាព សមធម៌ សមភាព និង​ពេញ​មួយជីវិត​គឺជា​ការធ្វើការ​វិនិយោគ​ទុន​មួយ​ដ៏​មាន​សារៈសំខាន់​ក្រៅពីនេះ​ការរៀបចំ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ជន​មាន​ពិការភាព​តាមរយៈ​ការកែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​និង​ឧបករណ៍​ផ្សេងៗ​ការកែលម្អ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ កែលម្អ​មធ្យោបាយ​ទំនាក់ទំនង ចំណេះដឹង​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គឺជា​កាតព្វកិច្ច​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​ដែល​ត្រូវ​ចូលរួម​អនុវត្ត​ដូច​ខាងតែបាន​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​ទៀតថា ក្រៅពីនោះ​រាជរដ្ឋាភិបាល​ក៏បាន​កំពុង​ធ្វើ​សកម្មភាព​ផ្សេងៗ​ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​សាធារណៈ​ជីវភាព​នយោបាយ​សកម្ម​ភាព​សង្គម​វប្បធម៌​សិល្បៈ​សាសនា​កីឡា​ការសម្រាកលំហែ​និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ត្រូវបាន​បង្ក​ឱកាស​ស្មើភាព​គ្នា​រវាង​ជន​មាន​ពិការភាព​និង​មិនមាន​ពិការភាព​។​

​ជនពិការ​ប្រមាណ​ជា ជិត ៧០០០ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ត្រូវ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​ទាំង​សាធារណៈ​និង​ឯកជន ។

​នៅក្នុង​សារ​នេះ បាន​រំលេច​ថា បច្ចុប្បន្ននេះ ជន​ពិការភាព​ត្រូវបាន​យកចិត្តទុកដាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ហើយ​នៅក្នុង​ឆ្នាំ ២០១៩ កន្លងទៅនេះ ជនពិការ​ភាព​ដែល​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន រដ្ឋ​ចំនួន ៤០ មាន​ជន​ពិការភាព​ចំនួន សរុប ២.៨៦០ នាក់ នៅក្នុង​នោះ ស្ត្រី​ពិការ​ចំនួន ៧៨៩ នាក់ ជនពិការ​កម្រិតធ្ងន់​ចំនួន ១.៥៥៧ នាក់ បើ​គិត​ជា​ភាគរយ គឺ​ប្រមាណ​ជា ១,៩៥ ភាគរយ ។​

​ប្រភព​ដដែល​បាន​បន្តថា ដោយឡែក វិស័យ​ឯកជន រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិ​ដែល​ក្រសួង​សង្គមកិច្ច​បានធ្វើការ​កត់ត្រា​សាកល្បង​នៅ​រាជធានី​ភ្នំពេញ កណ្តាល និង សៀមរាប លើ​អង្គភាព​ចំនូ​ន ១០២ អង្គភាព បាន​បង្ហាញថា មាន​ជន​ពិបាក​ភាព​ចូល​បម្រើ​ការងារ​ចំនូ​ន ៣.៧៩២ នាក់ នៅក្នុង​នោះ​ស្ត្រី​មាន​២.១៦២ នាក់ សរុប​ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​ទូទាំងប្រទេស មាន​ចំនួន ជនពិការ​ភាព​ចំនួន ៦.៦៥២ នាក់ ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅក្នុង​នោះ នៅក្នុង​ចំណែក​សាច់ប្រាក់​នៃ​ការអនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ ១៩ ជនពិការ​ប្រមាណ​ជា ៥៨.២៥២ ក៏​ទទួលបាន​ការឧបត្ថម្ភ នេះ​ផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular